Friday, June 20, 2025
Homeព័ត៌មានជាតិអតីតប្រពន្ធនាំប្តី មកទារកូនស្រី ប្តីដក កាំភ្លើងភ្ជង់

អតីតប្រពន្ធនាំប្តី មកទារកូនស្រី ប្តីដក កាំភ្លើងភ្ជង់

ភ្នំពេញ ៖ ប្តីប្រពន្ធ មួយគូ បានលែងលះ គ្នាដាច់ស្រេច រាប់ឆ្នាំទៅហើយ និងថែមទាំង មានប្តីប្រពន្ធក្រោយ និងមានកូនរៀងខ្លួនទៀត ផង លុះបុរសជាអតីតប្តី បានទៅសុំកូនស្រី យកមកលេងផ្ទះ បាត់អស់១០ថ្ងៃ ក៏ត្រូវភាគី ស្ត្រីអតីតជាប្រពន្ធ ចោទថា ប្តីបង្ខាំងកូនស្រី មិនឱ្យទាក់ទងខ្លួន ក៏នាំប្តីក្រោយ តាមទៅទារ យកកូនស្រីមកវិញ រហូតដល់ផ្ទុះជម្លោះ និង ត្រូវភាគីអតីតប្រពន្ធ ចោទថា អតីតប្តី បាន ដកកាំភ្លើងគំរាម ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះ អន្តរាគមន៍។

ហេតុការណ៍ខាងលើនេះ បានកើតមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង ៤០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះខាងអតីតប្តី ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ស្ត្រីដែលរងការគំរាមកំហែង ពីអតីតប្តី មានឈ្មោះគួង រ៉ាទី អាយុ៣០ឆ្នាំ មុខរបរ លក់ដូរ មានប្តីក្រោយឈ្មោះចន ម៉េងហ៊ាវ អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្លូវវេង ស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ចំណែកបុរសជាអតីតប្តី ដែលទទួលរងការចោទ ប្រកាន់ ដកកាំភ្លើងភ្ជង់គំរាមអតីតប្រពន្ធ និង ប្តីក្រោយ មានឈ្មោះគង់ សារ៉ុន អាយុជាង ៣០ឆ្នាំ មុខរបរជាមន្ត្រីយោធា ស្នាក់នៅផ្ទះ កើតហេតុខាងលើ។

តាមសម្តីបុរសជាប្តីក្រោយ បានឱ្យដឹង ថា មុនពេលកើតហេតុ គាត់រួមជាមួយប្រពន្ធ ព្រមទាំងបងប្អូនចំនួន៥នាក់ បានធ្វើដំណើរមក ចំណុចផ្ទះខាងលើ ដែលជាផ្ទះអតីតប្តីរបស់ប្រពន្ធ គាត់ ក្នុងគោលបំណង ដើម្បីមកយកកូនស្រី អាយុ១០ឆ្នាំ ដែលត្រូវអតីតប្តី យកមកលេង តាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដោយ ប្រាប់ថា យកមកលេងតែ៣ថ្ងៃ ហើយបាន ព្យាយាមមិនឱ្យទាក់ទងទៅម្តាយវិញសោះ។

បុរសជាប្តីនេះ បន្តថា លុះមកដល់ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ រូបគាត់ និង ប្រពន្ធ រួមទាំងបងប្អូន បាននាំគ្នាមកយកកូនស្រី ដើម្បីត្រឡប់ទៅផ្ទះវិញ។ នៅពេលទៅដល់ ក៏បានជួបជាមួយប្រពន្ធក្រោយ របស់អតីតប្តី ដោយប្រាប់សុំមកយកកូនស្រីរបស់ខ្លួន ត្រឡប់ ទៅផ្ទះវិញ ភ្លាមៗនោះ ស្ត្រីជាប្រពន្ធ បានទៅ ប្រាប់អតីតប្តី។ ស្រាប់តែអតីតប្តី បានហៅអតីត ប្រពន្ធ ឱ្យចូលមកខាងក្នុងផ្ទះ រួចក៏បានបិទទ្វារ របង ខ្ទាស់សោ សម្លុតគំរាម និងទាញកាំភ្លើងខ្លី ភ្ជង់គំរាមសម្លាប់ចោលតែម្តង ទើបភ្លាមៗ រូប គាត់ជាប្តី និងប្អូនៗទាំង៣នាក់ បានរត់ចេញ មកក្រៅប្តឹងនគរបាលប៉ុស្តិ៍ ដើម្បីទៅអន្តរាគមន៍ តែម្តង។

តាមព័ត៌មាន បានឱ្យដឹងថា ស្ត្រីជាប្រពន្ធ និងប្តី បានលែងលះគ្នា ហើយមានប្តី និងប្រពន្ធ មានកូនរៀងខ្លួន ដោយនៅពេលថ្មីៗនោះ ដោយ- សារតែនឹកកូនស្រី បុរសជាអតីតប្តី បានសុំយក កូនទៅលេង ហើយព្យាយាមផ្តាច់ទំនាក់ទំនង កូន ទើបស្ត្រីជាអតីតប្រពន្ធ នាំប្តីក្រោយ ទៅ យក ក៏មានមានរឿងរ៉ាវនេះតែម្តង។

ដោយឡែក តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ ឫស្សីកែវ បានឱ្យដឹងថា រឿងនេះ មានការ យល់ច្រឡំគ្នា ហើយប្តីក្រោយ ភ័យក៏បានរត់ ទៅប្តឹងសមត្ថកិច្ច។

បន្ទាប់ពីប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ ក្រោយមក ពួកគេក៏បានសម្របសម្រួលគ្នាវិញ ដើម្បីបញ្ចប់រឿង”

ស្មាមួយអំរែកពីរ បងស្ម័គ្រអូនស្មោះ គាស់ផ្ទះប្រពន្ធចុង លួចលុយឱ្យប្រពន្ធដើម

ខេត្តសៀមរាប ៖ បុរសម្នាក់ ស្មាមួយ អំរែកពីរ មិនគិតខំធ្វើការរកស៊ីចិញ្ចឹមប្រពន្ធ បែរជាលួចគាស់ផ្ទះប្រពន្ធចុង ប្រមូលបានលុយ ជាង១ម៉ឺនដុល្លារ និងមាស១តម្លឹង យកទៅ ឱ្យប្រពន្ធដើម ទីបំផុតប្រពន្ធចុងប្តឹងសមត្ថកិច្ច ចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។

ករណីប្តីគាស់ផ្ទះប្រពន្ធចុង លួចលុយឱ្យ ប្រពន្ធឱ្យប្រពន្ធដើមនេះ បានកើតឡើង កាលពី វេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១ នៅត្រង់ចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ លុះមកដល់វេលាម៉ោង៣ រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ច ស្រាវជ្រាវកំណត់មុខសញ្ញាបាន និងឈានដល់ ការឃាត់ខ្លួនជនសង្ស័យជាប្តី នាំយកទៅសាកសួរ។

ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ ខ្លួននោះ មានឈ្មោះយ៉ែម សំណាង អាយុ ៤៨ឆ្នាំ មុខរបរគួកជេរថយន្ត បច្ចុប្បន្នស្នាក់នៅ ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះបឿ ឈុននី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ ត្រូវជា ប្រពន្ធចុងរបស់ជនសង្ស័យខាងលើ និងមាន លំនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

យោងតាមរបាយការណ៍ របស់នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាប បានបញ្ជាក់ ឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្ត្រីរងគ្រោះឈ្មោះបឿ ឈុននី បានចាក់សោទ្វារផ្ទះ ទុកចោល ហើយ ចេញទៅមើលម្តាយឈឺ នៅឯស្រុកកំណើត ខេត្តត្បូងឃ្មុំ។ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ទើបស្ត្រីរងគ្រោះ បានវិលត្រឡប់ មកផ្ទះវិញ លុះមកដល់ ស្រាប់តែប្រទះឃើញ ផ្ទះរបស់ខ្លួន មានស្នាមគាស់ និងរើកកាយក្នុង បន្ទប់ដេកខ្ទេចខ្ទីអស់ និងថែមទាំងបានបាត់បង់ ប្រាក់ ចំនួន១២៤០០ដុល្លារ និងខ្សែកមាស១ ខ្សែ ទម្ងន់ ១តម្លឹង។

តាមការអះអាងរបស់ស្ត្រីរងគ្រោះ ទ្រព្យ សម្បត្តិទាំងអស់នេះ គឺគាត់បានលាក់ទុកនៅ ក្នុងស្រោមខ្នើយ ក្នុងបន្ទប់ដេក ហើយគ្មានអ្នក ណាម្នាក់ បានដឹងនោះទេ ក្រៅពីប្តីរបស់គាត់ (ជនសង្ស័យឈ្មោះយ៉ែម សំណាង)។

ក្រោយពីទទួលពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ កម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតកំណត់មុខសញ្ញាបាន ដោយសង្ស័យទៅលើឈ្មោះយ៉ែម សំណាង ត្រូវជាប្តីចុងរបស់ជនរងគ្រោះ។ បន្ទាប់មក នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចបានចុះនាំខ្លួនជនសង្ស័យ ឈ្មោះយ៉ែម សំណាង មកធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ យ៉ែម សំណាង បានឆ្លើយសារភាពថា ខ្លួនពិត ជាបានធ្វើសកម្មភាព លួចគាស់ផ្ទះលួចលុយ និង មាសប្រពន្ធចុងប្រាកដមែន។ នៅមុនពេលកើត ហេតុ ដោយឃើញជនរងគ្រោះជាប្រពន្ធចុង មិននៅផ្ទះ (ចាក់សោផ្ទះចោល) ទើបខ្លួនបាន ធ្វើសកម្មភាព ដោយយកដង្កាប់ កាត់ស័ង្កសី បង្អួច ហើយលូកដៃបើកគន្លឹះទ្វារ ចូលបន្ទប់ ប្រពន្ធចុង ហើយធ្វើសកម្មភាព លួចយកប្រាក់ ដុល្លារ ចំនួន១១២០០ដុល្លារ និងខ្សែកមាស ១ខ្សែ (មិនដឹងទម្ងន់) ដើម្បីយកប្រាក់ទៅទិញ រថយន្ត។ ក្រោយពេលធ្វើសកម្មភាពហើយ ខ្លួនបានយកប្រាក់ និងខ្សែក ទៅផ្ញើប្រពន្ធដើម នៅខេត្តត្បូងឃ្មុំ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច ជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី”៕

RELATED ARTICLES