Friday, June 20, 2025
Homeព័ត៌មានជាតិទើបចេញពីគុក គំរាមអារកឪ

ទើបចេញពីគុក គំរាមអារកឪ

ខេត្តពោធិ៍សាត់ ៖ កូនប្រុសចិត្តកំណាច ឃោរឃៅម្នាក់ ទើបនឹងចេញពីគុក មិនទាន់ បានប៉ុន្មានផង ប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) រករឿងឈ្លោះប្រកែក គំរាមអារក ឪពុកបង្កើតខ្លួនឯងចោល ធ្វើឱ្យបុរសជាឪពុក ទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ច ចាប់ឃាត់ខ្លួន បញ្ជូនចូលគុកវិញ។

ករណីនេះ បានកើតឡើង កាលពីវេលា ម៉ោង១០ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយដូនកែវទី២ ឃុំស្វាយ-ដូនកែវ ស្រុកបាកាន។

ជនរងគ្រោះជាឪពុក មានឈ្មោះសុត សុង អាយុ៧៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុង ភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យ ជាកូនប្រុស ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មាន ឈ្មោះសុង សើន អាយុ៣៦ឆ្នាំ មុខរបរមិន ពិតប្រាកដ (ជាមនុស្សញៀនថ្នាំ) ស្នាក់នៅផ្ទះ ជាមួយឪពុក។

តាមការបំភ្លឺពីជនរងគ្រោះជាឪពុក បាន រៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពី វេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២១ ជនសង្ស័យត្រូវជាកូនបង្កើតរបស់គាត់ ឈ្មោះសុង សើន មិនដឹងជាបែកថ្នាំមកពីណា ក៏បានសួររកម៉ូតូជិះ តែគាត់ជាឪពុក បានឆ្លើយ ថា ម៉ូតូមិននៅទេ ស្រាប់តែជនសង្ស័យដែល ជាកូនបានខឹង រករឿងស្រែកជេរសម្លុតថា បើ ម៉ូតូមិននៅ ចុះឯណាមាស១ជីយកមកឱ្យអញ ព្រមទាំងស្រែកគំរាម បើមិនយកមកទេ ប្រយ័ត្ន អញអារកសម្លាប់ចោលទៀតផង។

ជនរងបានបន្តទៀតថា ដោយសារកូន គាត់កន្លងមក ធ្លាប់ជក់គ្រឿងញៀន ហើយធ្លាប់ បានយកទៅមណ្ឌលបន្សាបគ្រឿងញៀន នៅ ខេត្តបន្ទាយមានជ័យ ចំនួន២ដង និងធ្លាប់ជាប់ ពន្ធនាគារចំនួន១៨ខែ ទើបចេញវិញ កាលពី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ រួចក៏បន្តប្រើ ប្រាស់គ្រឿងញៀន និងរករឿងឪពុកម្តាយ ជាប្រចាំ ទើបធ្វើឱ្យគាត់ទ្រាំលែងបាន សម្រេច ប្តឹងសមត្ថកិច្ច ឱ្យចាប់អូសកកូនប្រុសកំណាច រូបនេះ យកទៅចាត់ការតាមច្បាប់តែម្តង។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នគរបាលស្រុកបាកាន បានឱ្យដឹងថា បន្ទាប់ពី សមត្ថកិច្ចបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ ខាងលើ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ និងធ្វើតេស្តមើលសារធាតុញៀន ជាលទ្ធផល មានវិជ្ជមាននូវសារធាតុញៀន។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកាន តាមបញ្ជារបស់លោកកូយ កាន់យ៉ា ព្រះរាជ-អាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បី ចាត់ការទៅតាមនីតិវិធី… ពួកខូចៗជាប់គុក មិនដែលបានយូរ!…៕

RELATED ARTICLES