Thursday, June 19, 2025
Homeព័ត៌មានជាតិស្តារប្រឡាយប៉ះគ្រាប់ ជិត ១០០គ្រាប់

ស្តារប្រឡាយប៉ះគ្រាប់ ជិត ១០០គ្រាប់

ភ្នំពេញ ៖ គ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ ទុក កាលពីសម័យសង្គ្រាម ចំនួនជិត១០០ គ្រាប់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ប្រទះ ឃើញ ខណៈដែលក្រុមការងារ នៃមន្ទីរធន-ធានទឹក និងឧតុនិយម រាជធានីភ្នំពេញ ធ្វើ សកម្មភាពជីកស្តារប្រឡាយម័ល នៅក្នុងភូមិ- សាស្ត្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដែល មានប្រវែងជិត៣គីឡូម៉ែត្រ ដើម្បីរំដោះការ លិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋ ដោយជំនន់ទឹក ភ្លៀង នារដូវវស្សានេះ ហើយបានប្រទះឃើញ គ្រាប់ទាំងនេះ នៅបាតប្រឡាយ។

លោកម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធន-ធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បាន បញ្ជាក់ប្រាប់ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ថា ក្រោមការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុម ការងារ នៃមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាព ស្តារប្រឡាយម័ល ដោយចាប់ផ្តើមស្តារ កាល ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានប្រវែង ២,៨១៥ម៉ែត្រ ទទឺងចាប់ពី២០ម៉ែត្រ ទៅ ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ ស្ថានីយបូមទឹកបឹងទំពុន ហើយបើគិតមកដល់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ ការងារ ស្តារប្រឡាយម័ល សម្រេចបាន១៦០០ម៉ែត្រ ហើយ ស្មើនឹង៥៩,៩ភាគរយ ដែលគ្រោងនឹង បញ្ចប់ នៅចុងខែសីហា ឆ្នាំ២០២១ ខាងមុខ នេះ ដើម្បីរំដោះការលិចលង់ ភូមិដ្ឋានប្រជា-ពលរដ្ឋ ដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ។

លោកម៉ៅ ប៊ុនធឿន បានបញ្ជាក់ថា បន្ទាប់ពីចាប់ផ្តើមស្តារប្រឡាយម័លនេះមក ក្រុមការងារ បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ សរុបជិត១០០គ្រាប់ នៅកប់ក្នុងបាតប្រឡាយ និងត្រូវបានស្រង់ឡើងយកមកលើគោក រួច ប្រគល់ទៅឱ្យខាងអង្គភាពជំនាញ ស៊ីម៉ាក់ ដើម្បី ទទួលយកទៅចាត់ចែងបន្ត។

គួរបញ្ជាក់ថា ប្រឡាយម័លនេះ ពិតជា មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹក ពី ភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀង មួយផ្នែកខ្លះ នៃខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។

អាជ្ញាធររាជធានីភ្នំពេញ ថា បើទោះបី រាជធានីភ្នំពេញ បាននិងកំពុងរីករាលដាល នៃ ជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែសកម្មភាពស្តារ និងអភិវឌ្ឍមូលដ្ឋានរាជធានី នៅតែបន្តដដែល មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍន៍ និងដៃ ម្ខាងទៀត បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩”៕

RELATED ARTICLES