ភ្នំពេញ ៖ នារីវ័យក្មេង ចំនួន ២នាក់ ទើបនឹងស្គាល់បុរស ៣នាក់ មិនបានប៉ុន្មានថ្ងៃផង ត្រូវប្រុសកំហូច ណាត់ហៅមកស៊ីផឹកដល់ក្នុងបន្ទប់ជួល លុះទៅដល់ ត្រូវភាគីប្រុសបង្អកស្រា រហូតដល់ស្រវឹងធ្លាក់ភ្នែក រួចក៏ធ្វើសកម្មភាពចាប់រំលោភបូក (ប្រុស៣ ស្រី២) រហូតបានសម្រេចគ្រប់ៗគ្នា បន្ទាប់មកប្រុសទាំង៣នាក់ បាននាំគ្នារត់គេចខ្លួនបាត់អស់ បន្សល់ទុកនារីរងគ្រោះទាំង ២នាក់ ទ្រហោយំស្តាយស្រណោះខ្លួនប្រាណ មិនគួរប្រុសចាញ់ល្បិចប្រុសព្រាន ណាត់អូនមកស៊ីចុក ប្រុសបងស៊ីរួចចុកអូនមែនទែនបែបនេះសោះ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចក្រោយសាលា១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នារីរងគ្រោះ ទាំង២នាក់ ខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង ២០ឆ្នាំដូចគ្នា និងស្នាក់នៅបន្ទប់ជួល ក្បែរកន្លែងកើតហេតុខាងលើ។ ដោយឡែក ជនសង្ស័យ ទាំង៣នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ស្នាក់នៅបន្ទប់ជួល ទីតាំងកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ក្រុមជនសង្ស័យ បានទិញស្រាបៀរ មកសម្ងំផឹកស៊ី នៅក្នុងបន្ទប់របស់ខ្លួន លុះបន្តិចក្រោយមក ឃើញនារីរងគ្រោះទាំង ២នាក់ បានមកដល់ រួចក៏ចូលទៅក្នុងបន្ទប់របស់ជនសង្ស័យ ផឹកស៊ីជុំគ្នា ឮតែសំឡេងសើចក្អាកក្អាយ។
ប្រភពដដែល បន្តថា លុះក្រោយមក ស្រាប់តែឮសំឡេងនារីរងគ្រោះទាំង ២នាក់ ស្រែកទ្រហោយំ ហៅគេឯងឱ្យជួយ ធ្វើឱ្យផ្អើលដល់អ្នកជិតខាង ចូលទៅដល់ ឃើញតែនារីរងគ្រោះទាំង២នាក់ ប៉ុណ្ណោះកំពុងនៅក្នុងបន្ទប់ ចំណែកជនសង្ស័យទាំង ៣នាក់ បានបាត់ខ្លួនអស់ទៅហើយ។ លុះពេលសួរនាំ ទើបដឹងថា នារីរងគ្រោះទាំង ២នាក់ ត្រូវបានប្រុសជើងល្អទាំង ៣នាក់ ចាប់រំលោភបូក ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា ដំបូងឡើយ ពួកនាងនិងជនសង្ស័យទាំង ៣នាក់នោះ ទើបតែស្គាល់គ្នា មិនសូវជាជិតស្និទ្ធប៉ុន្មានទេ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ជនសង្ស័យ បានទូរស័ព្ទហៅពួកនាងមកស៊ីចុកនៅក្នុងបន្ទប់ជួលរបស់គេ បន្ទាប់មក នាងនិងមិត្តភក្តិ បាននាំគ្នាមកផឹកស៊ី និយាយគ្នាធម្មតា។
នារីរងគ្រោះ បានបន្តថា ក្រោយមកពួកនាងបានផឹកស្រាបៀរ អស់ជាច្រើនកំប៉ុង ក៏ធ្វើឱ្យស្រវឹងធេងធោង ស្រាប់តែជនសង្ស័យទាំង ៣នាក់ ឃើញឱកាសល្អ បាននាំគ្នាចាក់គន្លឹះទ្វារពីខាងក្នុងជាប់ រួចធ្វើសកម្មភាពចាប់រំលោភបូក មកលើពួកនាងទាំង២នាក់ រហូតដល់បានសម្រេច ទោះបីជានាងស្រែកហៅឱ្យគេជួយយ៉ាងណា ក៏មិនមានអ្នកណាមកជួយដែរ។ លុះក្រោយពេលរំលោភបានសម្រេច ជនសង្ស័យទាំង ៣នាក់ បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់បាត់ទៅ។


នាររីងគ្រោះទាំងពីរនាក់ ទួញយំរៀបរាប់ថា នាងស្តាយក្រោយណាស់ មិនគួរណាចាញ់ល្បិចប្រុសព្រានកំហូច ហៅមកស៊ីចុក ដូចមកឲ្យប្រុសចាប់រំលោភបែបនេះសោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចពិនិត្យជុំវិញកន្លែងកើតហេតុ បន្ទាប់មក ឱ្យនារីរងគ្រោះទាំងពីរនាក់ ទៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ទឹកទឹកថ្លា ដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យ យកមកចាត់ការទៅតាមផ្លូវច្បាប់៕

