Thursday, June 19, 2025
Homeព័ត៌មានជាតិលោកឧកញ៉ាម៉ុង ឫទ្ធី ប្រើពេល២៤ឆ្នាំ វិនិយោគជាង១០០លានដុល្លារ លើចម្ការដូងប្រេង តែបានត្រឹមកាដូសំរាមប៉ុណ្ណោះ

លោកឧកញ៉ាម៉ុង ឫទ្ធី ប្រើពេល២៤ឆ្នាំ វិនិយោគជាង១០០លានដុល្លារ លើចម្ការដូងប្រេង តែបានត្រឹមកាដូសំរាមប៉ុណ្ណោះ

ខណៈដែលលោកឧកញ៉ាម៉ុង ឫទ្ធី​ បានចំណាយពេលជាច្រើនឆ្នាំ និងថវិកាអស់រាប់លានដុល្លារ នោះ នៅថ្ងៃនេះ លោកឧកញ៉ាបានបញ្ចេញសារបញ្ជាក់ថា រយៈពេល២៤ឆ្នាំ ចំណាយទុនជាង១០០លានដុល្លារ មិនទាន់ទទួលបានប្រាក់ចំណេញនោះឡើយទេ ប៉ុន្តែបែរជាបានសំរាមទៅវិញ។

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ លោកឧកញ៉ា ម៉ុង ឫទ្ធី​ បានបង្ហោះសារថា “ក្រុមហ៊ុន​ ម៉ុង​ ឫទ្ធី​ វិនិយោគ​ទុន​ដំណាំ​ដូង​ប្រេង​កម្ពុជា​ បានចាប់​បដិសន្ធិ​ឡើង​ ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ ដែល​មានសម្តេច​អគ្គមហា​សេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលសម្តេច​បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធីបើក​សម្ពោធ​ដាំដើមដូង​ប្រេង​ជាលើក​ដំបូង​ កាលពី​ថ្ងៃ​ទី២៣​ ខែមេសា​ ឆ្នាំ​១៩៩៧​​ នៅលើទឹកដី​ខេត្ត​ព្រះសីហនុ​ ​បើគិតរហូត​មកដល់ពេលនេះ​ មាន​អាយុ​កាល​២៤ឆ្នាំ​បាន​កន្លងផុតទៅហើយ​ ក្នុងនោះ​ក្រុមហ៊ុន​បាន​ចំណាយ​ទុន​វិនិយោគ​អស់ប្រមាណ​ជា​ជាង១០០លាន​ដុល្លារអាមេរិក​ទៅហើយ​ កុំថាឡើយ​ទទួល​បាន​ប្រាក់ចំណេញ​ សូម្បីតែ​ដើមទុន​វិនិយោគ​ក៏នៅមិនទាន់បាន​ទទួល​មកវិញផង​ ក្នុង​រយៈពេល​២៤ឆ្នាំ​នេះ​ ខ្ញុំ​ត្រូវ​ឆ្លងកាត់​សង្គ្រាម​ ផ្គររន្ទះ​  រហូតមកដល់​ពេលនេះក៏នៅតែ​មាន​ជន​ខិលខូច​មករំលោភ​យកដីធ្លី​ថែមទៀតផង។

លោកឧកញ៉ា បន្តថា “ជា​លទ្ធផល​រយៈពេល​២៤នេះ​ ទទួលបានតែ​សំរាម​ដែលត្រូវ​បោសសំអាត​ នៅក្រោយពេលក្រុមអ្នក​ទេសចរណ៍ ​ក្រោយពេលពួកគេ​កន្ទេល​ត្រឡប់ទៅ​វិញ​។ ឆ្លង​កាត់​រយៈពេល​២៤ឆ្នាំ​នេះ ​ជនបរទេស​ដែលបាន​នាំគ្នា​មកបោះទុន​វិនិយោគ​រួមគ្នា​ជាមួយ​និង​ខ្ញុំ​ និង​អ្នក​បច្ចេកទេស​មួយចំនួន​ផង​ បាន​បាត់បង់​ជីវិត​ជា​បណ្ដើរៗ​អស់ទៅហើយ​ ចំណែកឯអ្នក​នៅ​រស់រានមាន​ជីវិត​ក៏មាន​វ័យ​កាន់តែ​ចំ​ណាស់អស់ទៅហើយ ដែ​លបើតាម​ការប៉ាន់​ស្មានមើលទៅ​រហូតដល់​ថ្ងៃ​អវសាន​នៃជីវិត​របស់​ខ្ញុំ​ និង​ដៃគូ​របរទេស​ទៅទៀត​ ក៏នៅតែ​មិនទទួល​បានប្រាក់ថ្លៃដើមទុន​វិនិយោគនេះ​មកវិញដែ​ល ប្រហែលជាអាច​ទទួលបានតែ​កាដូសំរាមដែល​ក្រុមអ្នក​ទេសចរណ៍​ អសីលធម៌​មុខដដែលៗ តែងតែយកមក​បោះចោលនេះ​តែប៉ុណ្ណឹង​ទេ មើលទៅ​ ។

លោកឧកញ៉ាបញ្ជាក់ថា “បើបងប្អូន​ពិតជាមាន​បេះដូង​មែន ​សូមមើល​រូបភាពនេះ​ ហើយ​ពិចារណា​ផងទៅ​ ថាតើ​ប្រមុខ​រាជរដ្ឋាភិបាលយើង​លោក​ខិតខំប្រឹងប្រែង​លះបង់​កម្លាំង​កាយចិត្ត​ ប្រាជ្ញា​ ស្មារតី​ ជាមួយ​និងអ្វីៗគ្រប់បែបយ៉ាង​ ​រួមជាមួយ​រូបខ្ញុំ​ ព្រមទាំងក្រុមអ្នក​វិនិយោគ​ទុន​បរទេស​ ​បុគ្គលិក​ កម្មករ​ ប្រជាពលរដ្ឋ​ និងអាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ទេីបទទួលបាន​សមិទ្ធផល​ដ៏ថ្មី​ត្រចះត្រចង់​មួយនេះ​ ។

បើបងប្អូន​មិនស្រឡាញ់ខ្លួន និង​ក្រុម​គ្រួសារ​ខ្លួន​ឯង​ទេ​ គួរតែ​ទុក​កិត្តិយស​ឲ្យជាតិខ្មែរ​ ថ្នាក់​ដឹកនាំខ្មែរ​ រួមជាមួយ​និង​ប្រជាពលរដ្ឋខ្មែរយើងផង​។ (ត្រូវ​សន្យា​ខ្លួនឯងថា​ ចាប់ពីថ្ងែនេះ​តទៅ​ ឈប់​ចោល​សំរាម​នៅ​ក្នុង​ចម្ការដូងប្រេង​ទៀតហើយ)។

យ៉ាងណា កន្លងមក គេតែងតែឃើញលោកឧកញ៉ា ម៉ុង ឫទ្ធី​ តែងតែបង្ហោះសារដាស់តឿនៅភ្ញៀវទេសចរមួយចំនួន ដែលបានចូលទៅញាំអីក្នុងចម្ការដូងប្រេងរបស់លោកឧកញ៉ា សូមមានអនាម័យ វេចខ្ចប់សំរាមដែលបានបរិភោគហើយ ដាក់ត្រឹមត្រូវ៕

RELATED ARTICLES