Friday, June 20, 2025
Homeតារាខ្មែរច័ន្ទ កែវនិមល កំពុងសម្រាកនៅមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល

ច័ន្ទ កែវនិមល កំពុងសម្រាកនៅមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល

ភ្នំពេញ៖ពិធីការិនីហង្សមាសអ្នកនាងច័ន្ទ កែវ និមល និងស្វាមីលោកសូវ៉ាត សីលា និងកូនស្រីអាយុ១០ឆ្នាំបានធ្វើតេស្ដកូវីដ១៩ រកឃើញវិជ្ជមានទាំងគ្រួសារ (៣នាក់)ហើយគាត់បានប្រាប់អ្នកជំនាញថាគាត់បានឆ្លងពីអ្នកដឹកនាំស្ពតឈ្មោះលោកទីតូ ព្រោះអំឡុងថ្ងៃទី២៧-២៨កុម្ភៈ ឆ្នាំ២០២១ គាត់បានទៅថតវីដេអូ ដើម្បីចូលរួមការពារកូវីដ១៩ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត លោកទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរាចរណ៍) ។

រហូតមកដល់ពេលនេះកំពូលតារាល្បីៗ ជាពិសេស នៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយលោកទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន , សុគន្ធ និសា មាសអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ១៩ ខណៈដែលប្អូនរបស់អគ្គនាយកហង្សមាស ក៏មានព័ត៌មានថា បានឆ្លងកូវីដ១៩ ផងដែរ ស្របពេលដែលលោកណុប បាយ៉ារិទ្ធ ក៏បានឆ្លងកូវីដ-១៩ ដូចគ្នា។

ដោយឡែក ច័ន្ទ កែវនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល ឬសណ្ឋាគារ The Great Duke (អតីតអាំងទែរកុងទីណង់តាល់) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង១បន្ទប់ ជុំប្តី និងកូន។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា ខាងក្រុមគ្រូពេទ្យ បានចុះទៅយកប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ ដែលមានចេញរោគសញ្ញាកូវីដ រួមទាំង លោក ណុប បញ្ញារិទ្ធ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ នៅយប់ថ្ងៃទី៨មីនា នេះ។

លោកស្រីយក់ សម្បត្តិ បញ្ជាក់ថាក៏មានសេចក្តីរាយការណ៍ថា ពិធិការិនីហង្សមាស លោកស្រី ច័ន្ទ កែវនិមល បានឆ្លងកូវីដ រួមទាំងប្តី និងកូនស្រី។ លោកស្រីច័ន្ទកែវ និមល (ពិធីករហង្សមាស) ប្តី និងកូនស្រីរបស់គាត់ អាយុ១០ឆ្នាំ បានធ្វើតេស្តរកកូវីដ១៩ កាលពីថ្ងៃទី៧ ខែមីនា ហើយលទ្ធផលចេញមក មានកូវីដ១៩ ទាំងគ្រួសារ (៣ នាក់)៕

RELATED ARTICLES