Friday, June 20, 2025
Homeតារាខ្មែរខេម ហេតុផល២យ៉ាងនេះ ទើបមិនសូវលេចធ្លោដូចមុន?

ខេម ហេតុផល២យ៉ាងនេះ ទើបមិនសូវលេចធ្លោដូចមុន?

លោកប៉ុន សុណារិន ហៅខេម ហាក់មិនសូវលេចធ្លោខ្លាំងដូចកាលនៅទ្រនំថោន ឡើយ នៅពេលដែលទៅឈជើងនៅ Galaxy ជាច្រើនខែនេះ ព្រោះទស្សនិកជនចាប់អារម្មណ៍ និងតាមដានកំពូលតារាចម្រៀងព្រាប សុវត្ថិ ច្រើនជាង។

ប៉ុន្ដែយ៉ាងណា មហាជនមើលឃើញថា អតីតតារាថោន រូបនេះ នៅតែស្ថិតក្នុងចំណោមតារាចម្រៀងស្នូលទាំង៣ដួង របស់ Galaxy ក្នុងនោះ គឺលោកព្រាប សុវត្ថិ, កញ្ញាតន់ ច័ន្ទសីម៉ា និងខេម នេះឯង។

គេកត់សម្គាល់ដែរថា ខេម មិនសូវផ្ទុះខ្លាំងដូចមុនក្រោយពីតារាចម្រៀងសំនៀងស្អករូបនេះ បានប្រកាសថា មានម្ចាស់បេះដូងរួចទៅហើយ ដែលបណ្ដូលចិត្តរបស់លោកជាអាណិកជនខ្មែរ មកពីបារាំង អ្នកនាងស្រីកា ហើយខេម និងស្រីស្អាតនោះបានភ្ជាប់ស្នេហ៍ជិត៥ឆ្នាំ។

ដំណឹងនេះធ្វើឲ្យក្រមុំដែលលួចស្រលាញ់ខេម ជាច្រើនឆ្នាំ បានខកចិត្តជាខ្លាំង ព្រោះតែពិបាកចាប់ឱបថើបខេម ដូចមុនទៀត ដោយសារតែខ្លាចស្រីកា ប្រចណ្ឌ។ ប៉ុន្តែខេម ថា លោកមិនទាន់មានគម្រោងរៀបការជាមួយស្រីកា ឆាប់ៗនោះទេ បើទោះជាពេលនេះច្បាស់លាស់ជាមួយក្ដី ប៉ុន្ដែអាចពន្យាពេលដល់២ទៅ៣ឆ្នាំទៀតឯណ្ណោះ។

អ្នកជំនាញសិល្បៈបានលើកឡើងថា ទោះជាខេម ពិបាកទប់ទល់ជាមួយលោកព្រាប សុវត្ថិ មែន តែតំណែងជាតារាចម្រៀងរបស់លោក នៅ Galaxy គ្មានតារាណាអាចដណ្ដើមបានឡើយ ព្រោះកន្លងមក អតីតអ្នករត់ម៉ូតូឌុបមកពីខេត្តកំពង់ឆ្នាំង រូបនេះ ធ្លាប់ត្រូវបានលោកនាយករដ្ឋមន្រ្ដីសរសើរថា សំឡេងស្អក តែច្រៀងពិរោះ។

ចំណែកមជ្ឈដ្ឋានមហាជនមួយចំនួន បាននិយាយថា ការដែលខេម មិនសូវខ្លាំងដូចមុននេះ មិនមែនមកពីលោកបង្ហាញមុខប្រពន្ធនោះទេ តែអាចមកពីរឿងខេម ចេញពីថោន កើតជម្លោះជាមួយថៅកែថោន ទាំងចម្រូងចម្រាសនោះតែម្ដង ព្រោះថាអ្នកគាំទ្រថោន ខ្លះ មិនពេញចិត្តខេម ឡើយ ក្រោយថៅកែភោជនីយដ្ឋានរូបនេះ រុះស្ពានចោលពេលឆ្លងផុតនោះ៕

RELATED ARTICLES