Friday, June 20, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចចូលដល់ក្នុង តាមពិតពួកគេលួចលាក់ប្រព្រឹត្តបែបនេះសោះ

សមត្ថកិច្ចចូលដល់ក្នុង តាមពិតពួកគេលួចលាក់ប្រព្រឹត្តបែបនេះសោះ

ភ្នំពេញ ៖ លោកឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានបញ្ជាកម្លាំងចុះបង្ក្រាបជាក់ស្តែងទីតាំងបម្រើសេវាអ៊ិនធឺណែត ប៉ុន្តែបានលួចលាក់បង្កប់ល្បែងភ្នាល់បាល់ តាមអនឡាញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់ (ស្រី៥នាក់) ព្រមទាំងដកហូតកុំព្យូទ័រមួយចំនួន។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះលេខ 261AE0 មហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) ស្ថិតក្នុងភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីមន្ត្រីខណ្ឌទួលគោក បានឱ្យដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាប ជាក់ស្តែងគឺកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌបានធ្វើការស្រាវជ្រាវស៊ើបអង្កេតច្បាស់លាស់ ថាពិតជាមានល្បែងភ្នាល់បាល់ប្រាកដនៅទីតាំងខាងលើប្រាកដមែន ទើបលោកឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានបញ្ជាឱ្យកម្លាំងគណៈបញ្ជាការឯកភាព សហការជាមួយសង្កាត់និងប៉ុស្តិ៍រដ្ឋបាល ចុះបង្ក្រាបនៅទីតាំងអ៊ិនធឺណែត បង្កប់ល្បែងភ្នាល់បាល់តាមអនឡាញខាងលើនេះភ្លាមៗតែម្តង។

ជាលទ្ធផល កម្លាំងគណៈបញ្ជាការឯកភាព បានធ្វើការឃាត់ខ្លួនមនុស្សចំនួន១០នាក់ (ប្រុស៥ ស្រី៥) ដែលជាអ្នកកត់បុងបាល់ និងជាអ្នកមកលេងល្បែង ថែមទាំងដកហូតកុំព្យូទ័រប្រមាណជាង១០គ្រឿងផងដែរ។

ក្រោយចប់ប្រតិបត្តិការ កម្លាំងគណៈបញ្ជាការបាននាំខ្លួនមនុស្សប្រុសស្រីទាំង១០នាក់ រួមនឹងវត្ថុតាងរួមមានកុំព្យូទ័រ ទៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES