Friday, June 20, 2025
Homeព័ត៌មានជាតិរកឃើញគាត់ទាំងព្រឹក រត់ទៅមើល បែរជាលាន់មាត់អាណិតគ្រប់គ្នា

រកឃើញគាត់ទាំងព្រឹក រត់ទៅមើល បែរជាលាន់មាត់អាណិតគ្រប់គ្នា

ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា មានអាការជំងឺស្រឺតប្រចាំកាយផង នៅសុខៗក៏បានដើរចេញបាត់ពីផ្ទះអស់១ថ្ងៃ មិនដឹងជាទៅដល់ណា លុះក្រុមគ្រួសារដើរតាមស្វែងរក ស្រាប់តែប្រទះឃើញសាកសពអណ្តែតទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។

ស្ត្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះលី គឹមឡាង អាយុ៤៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះបានកើតមានជំងឺស្រឺតប្រចាំកាយ ឧស្សាហ៍ធ្វើទុក្ខដង្ហក់ ពិបាកដកដង្ហើមជាញឹកញាប់។ លុះក្រោយមក នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នៅសុខៗ ស្ត្រីរងគ្រោះក៏បានដើរចេញបាត់ពីផ្ទះ និងមិនឃើញវិលត្រឡប់មកវិញសោះ ធ្វើឱ្យក្រុមគ្រួសារខំចែកផ្លូវគ្នាតាមស្វែងរកដែរ តែមិនឃើញ។

ប្រភពដដែលបន្តថា  រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក៏មានប្រជាពលរដ្ឋ បានប្រទះឃើញសាកសព ស្ត្រីរងគ្រោះអណ្តែតក្នុងទឹកត្រង់ចំណុចកើតហេតុខាងលើ ក៏រត់មកប្រាប់ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចក៏ប្រគល់សពទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES