ខេត្តក្រចេះ ៖ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងស្រែ បានធ្វើការប្រគល់ជនជាតិវៀតណាម ចំនួន ១នាក់ នៅចំណុចបង្គោលព្រំដែនលេខ៦៩ នៃភូមិសាស្ត្រច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងស្រែ ទៅឱ្យប៉ុស្តិ៍យោធាការពារព្រំដែនវៀតណាម ៨០១ ហ័រលឺ។

នគរបាលប៉ុស្តិ៍ បានឱ្យដឹងថា ជនជាតិវៀតណាម ដែលត្រូវចាប់បញ្ជូនទៅស្រុកវិញនោះ មានឈ្មោះ ត្រាន់ ធីជាង (TRAN THI GIANG) ភេទស្រី អាយុ២៩ឆ្នាំ មានលំនៅក្នុងស្រុកញ៉ឺងចាត់ ខេត្តដុងណាយ ប្រទេសវៀតណាម ដោយលិខិតឆ្លងដែន មិនមានប្រថាប់ត្រាជំនាញអនុញ្ញាតឱ្យចូល ពេលធ្វើដំណើរចូលប្រទេសកម្ពុជា។

សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់-ទទួល ចប់សព្វគ្រប់ នៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃដដែល ហើយស្ត្រីខាងលើ បានចេញដំណើរពីព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសវៀតណាម វិញ៕