Friday, June 20, 2025
Homeតារាខ្មែរឆន សុវណ្ណរាជ ធ្លាយរូបឱបថើបសង្សារ ស្រីស្អាតខកចិត្តមិនស្ទើរ

ឆន សុវណ្ណរាជ ធ្លាយរូបឱបថើបសង្សារ ស្រីស្អាតខកចិត្តមិនស្ទើរ

ជារឿងភ្ញាក់ផ្អើលមួយ ដែលថ្មីៗនេះ តារាចម្រៀងឆន សុវណ្ណរាជ បានបង្ហាញរូបភាពឱបថើបស្រីស្នេហ៍នៅថ្ងៃដែលលោកប្រារព្ធខួបស្នេហ៍ ជាមួយនារីម្នាក់នៅក្លឹបកម្សាន្តមួយកន្លែង។

ក្រមុំៗជាច្រើនបានសម្ដែងការខកចិត្ត ព្រោះតែសុវណ្ណរាជ ឱបរឹតស្រីស្នេហ៍មិនព្រមព្រលែងសោះ ខណៈដែលនារីខ្លះថា ខំលួចស្រលាញ់ជាយូរមកហើយ តែមិនដឹងថា ពូរាជ មានស្រីស្នេហ៍ទៅហើយយ៉ាងនេះសោះ។

ទោះជាយ៉ាងណា ក្រោយបង្ហាញភាពផ្អែមល្ហែមស្នេហ៍ស្អិតដូចស្ករតាំងម៉ែនោះ ឆន សុវណ្ណរាជ មិនប្រកាសឲ្យគេដឹងពីគម្រោងដឹកដៃកំពូលស្នេហ៍ចូលរោងការនៅពេលណាឡើយ ស្របពេលដែលក្រុមអ្នកគាំទ្រតារាចម្រៀងរូបនេះ លាន់មាត់ថា ”ពេលនេះ ពូរាជ ចេះស្រលាញ់ស្រីហើយ”។

ដោយឡែក នារីមួយចំនួនទៀតបានបញ្ចេញសារបែបតូចចិត្តថា គ្មានសំណាងបានធ្វើប្រពន្ធសុវណ្ណរាជ “អូនបានរូបថត គេបានបង”។

ឆន សុវណ្ណារាជ ធ្លាប់សារភាពថា មានស្រីស្នេហ៍ជានិស្សិតស្រីម្នាក់ រស់នៅអាមេរិក ឈ្មោះ ”អរិយ៉ា” តែដំណឹងស្នេហ៍តារាចម្រៀងរោមទ្រូងច្រើននេះ បានស្ងប់ស្ងាត់ជាច្រើនឆ្នាំមកហើយ។

នៅថ្ងៃរៀបការពិធីការិនីប៉ែន ស្រីពេជ្រ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នោះ សុវណ្ណរាជ ក៏បានបណ្ដើរនារីប្លែកមុខម្នាក់ ស្និទ្ធស្នាលដូចគូស្នេហ៍ផងដែរ ទើបធ្វើឲ្យគេសង្ស័យថា ស្រីនោះជាអនាគតភរិយារបស់សុវណ្ណរាជ។

ដើម្បីឲ្យអ្នកគាំទ្រឈប់យល់ច្រឡំថា សុវណ្ណរាជ មានប្រុសតាមស្នេហាច្រើនជាងស្រីទៀត ទើបពេលនេះម្ចាស់បទ ”អារម្មណ៍ពេលខូចចិត្ត” រូបនេះ ក្លាហានហ៊ានឱបថើបសង្សារកណ្ដាលហ្វូងមនុស្សតែម្ដង៕

RELATED ARTICLES