នៅដើមឆ្នាំ២០២១ នេះ គេកត់សម្គាល់ឃើញថា មានតារា និងអតីតតារាដល់ទៅ៦ដួង បានជិះរថយន្ដលំដាប់សេដ្ឋី ម៉ាក Rolls Royce មិនចាញ់តារាហូលលីវូដឡើយ ដែលរថយន្ដ១គ្រឿងរបស់ពួកគេ មានតម្លៃចាប់ពីជាង៣០ម៉ឺនដុល្លារ ឡើងឬថ្លៃស្មើផ្ទះវីឡាខ្នង។

១. អ្នកនាងស្រីតូច ចំណាន ៖ អតីតតារាសម្ដែងនិងពិធីការិនី អ្នកនាងម៉ៅ ចំណាន ហៅស្រីតូច ចំណាន ដែលជាភរិយាលោកឧកញ៉ាមហាសេដ្ឋី គិត ម៉េង បានជិះរថយន្ដម៉ាក Rolls Royce និងរថយន្ដទំនើបផ្សេងៗទៀត ដូចជា Lexus LX570 និង BMW ជាដើម។

អ្នកនាងចំណាន មានកូន៤នាក់ (ស្រី២) និងបានរៀបការជាមួយលោកឧកញ៉ាគិត ម៉េង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។

២. អ្នកនាងលី យ៉ាណា ៖ អតីតតតារាបង្ហាញម៉ូដរូបនេះ បានភ្ជាប់ស្នេហ៍ជាមួយលោកឧកញ៉ាមហាសេដ្ឋី ហុង ពីវ មានកូនស្រីម្នាក់យ៉ាងស្រស់ស្អាត។

អ្នកនាងយ៉ាណា ជិះរថយន្ដម៉ាក Rolls Royce និងរថយន្ដទំនើបៗជាច្រើនគ្រឿងទៀត។

៣. អ្នកនាងឈួន សុវណ្ណឆៃ ៖ អ្នកមេម៉ាយកូន២ រូបនេះ ទើបទិញរថយន្ដម៉ាក Rolls Royce កាលពីពេលថ្មីៗបន្ថែមពីលើរថយន្ដម៉ាក Lexus LX570, Ford និង Alphard តែនាងមិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីឡើយ ក្រោយលែងប្ដី លោកប្រាក់ គន្ធី ជាមន្រ្ដីបម្រើការនៅស្ថានទូតបារាំង កាលពីឆ្នាំមុន។

៤. អ្នកនាងខៀវ សានសាណា ៖ ពិធីការិនីកូន២ រូបនេះ បានរៀបស្វាមីទី២ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ជាមួយបុរសអូស្រា្ដលី លោក Seray Satton ដែលជានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia ហើយពេលនេះនាងរកស៊ីសង់វីឡាលក់នៅខេត្តកំពត ផងដែរ។
សានសាណា ទើបតែទិញរថយន្ដម៉ាក Rolls Royce កាលពីពេលថ្មីៗនេះ បន្ថែមពីលើរថយន្ដ Mazda និង Hyundai ។

៥. លោកខេមរៈ សិរីមន្ដ ៖ តារាកូន៣ លោកខេមរៈ សិរីមន្ត ត្រូវបានភរិយាអ្នកនាងគួយ ផល្លី ទិញរថយន្ដទំនើបម៉ាក Rolls Royce ឲ្យ កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២១ បន្ថែមពីលើរថយន្ដ Lexus LX570, Mazda និង Volkswagen ។
សិរីមន្ដ កាន់តែឡើងកាលីពពេលជិះរថយន្ដលំដាប់សេដ្ឋីនេះ ខណៈដែលអ្នកនាងផល្លី បានឈានទៅដឹកនាំសម្ដែង MV បទចម្រៀងល្បីៗរបស់ប្ដី ដើម្បីឲ្យលោកសិរីមន្ត កាន់តែល្បីថែមទៀត។

៦. កញ្ញាទេព បូព្រឹក្ស ៖ អតីតតារាចម្រៀងហង្សមាស រូបនេះ ត្រូវបានគូស្នេហ៍លោកងួន ចាន់ដេវីដ ទិញរថយន្ដ Rolls Royce ឲ្យ កាលពីខែកក្កដា ឆ្នាំ២០២០ ដែលធ្វើឲ្យបូព្រឹក្ស ហ៊ឺហាដល់កំពូល។ ប៉ុន្ដែអាជីពចម្រៀងវិញ បូព្រឹក្ស បានស្ងប់ស្ងាត់ មិនទាន់មានបទល្បីៗដូចមុនទេ៕ ដោយ ៖ ហ៊ឹម វិចិត្រ