អ្នកស្រីសាវឿន ពិសី មានស្រុកកំណើតភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានផ្លាស់ប្តូរជីវភាពឆ្ពោះទៅរកភាពជោគជ័យយ៉ាងឆាបរហ័ស ក្រោយបានចូលជាតំណាងចែកចាយម៉ែរួយ។ មុនចូលក្រុមហ៊ុន Rouy Infinity Co.,ltd អ្នកស្រីគ្រាន់តែជាស្រ្តីមេផ្ទះម្នាក់មើលថែរក្សាកូន2នាក់ នៅផ្ទះគ្មានមុខរបររកស៊ីនឹងគេឡេីយ ថែមទាំងមានចរិតជាមនុស្សម្នាក់មិនចេះតែងខ្លួន ឆាប់ខឹងឆេវឆាវ និងគ្មានទំនាក់ទំនងល្អជាមួយអ្នកដទៃទៀតផង ។

ដោយមើលឃើញពីភាពខ្វះខាតរបស់គ្រួសារ និងចរិតឆាប់ខឹងឆេវឆាវរបស់ខ្លួន អ្នកស្រីក៏បានសម្រេចចិត្តចូលជាតំណាងចែកចាយផលិតផលគ្រឿងសម្អាងម៉ែរួយ ដើម្បីទទួលបានការពង្រឹងផ្លូវចិត្ត និងមានអាជីព អនឡាញនិងគេ។

ស្មានមិនដល់រយៈពេលត្រឹម2ឆ្នាំ អ្នកស្រីបានផ្លាស់ប្តូរយ៉ាងខ្លាំងពីមនុស្សម្នាក់ឆាប់ខឹងឆេវឆាវទៅជាមនុស្សងាយៗសប្បាយ មានរូបរាងស្រស់ស្អាតសឹងតែចាំមិនបាន បូកបន្ថែមនឹងភាពជោគជ័យ មកទល់ពេលនេះ អ្នកស្រីសម្រេចបានគោលដៅដ៏ធំមួយ គឺសាងសង់បានវីឡាដ៏ស្រស់ស្អាតធំស្កឹមស្កៃ សល់លុយក្នុងបញ្ជីធនាគារ ជាពិសេសគ្រួសារមានសុភ្ភមង្គលខ្លាំងជាងមុនទ្វេដង។

អ្នកស្រីបាននិយាយថា បើមិនចូលក្រុមហ៊ុនម៉ែរួយ មិនដឹងថា មួយជីវិតនេះអាចសម្រេចគោលដៅដ៏ធំរបស់ខ្លួនដែរទេ។ បើអ្នកទាំងអស់គ្នាចង់តាមដាន និងរៀនសូត្រពីជីវិតជោគជ័យរបស់អ្នកស្រី អាចចូលទៅកាន់ Facebook Account : Pisey TL។

គួររំលឹកដែរថាអ្នកគ្រូរួយ ជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd ដែលមានរហ័សនាមថា ម៉ែរួយ MaeRouy បានផ្លាស់ប្តូរជីវិតយ៉ាងឆាប់រហ័សរយៈពេលត្រឹមតែ១ឆ្នាំ អាចកសាងជិវិតថ្មីបានដោយមិនគួរឲ្យជឿ។ មកទល់ពេលនេះ ម៉ែរួយ មានក្រុមហ៊ុនមួយដ៏ល្បីល្បាញ មានលុយ ឡាន វីឡាដ៏ស្កឹមស្កៃ មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ មានអ្នកគាំទ្រនិងអ្នកគាំទ្រស្រលាញ់ម៉ែរួយ រាប់សែននាក់។

ម៉ែរួយ មានឈ្មោះល្បីយ៉ាងខ្លាំងទៅលើការបង្រៀនច្បាប់ស្រូបទាញ ពង្រឹងផ្លូវចិត្តមនុស្ស លុបបំបាត់ភាពបាក់ទឹកចិត្ត ជួយឲ្យមនុស្សរឹងមាំ ក្លាហានជំនះរាល់ឧបសគ្គ ដែលកើតឡើងចំពោះមុខ ឲ្យឈានទៅរកគោលដ៏ធំបំផុតរបស់ខ្លួន។

ម៉ែរួយ ជាមនុស្សដំបូងគេដែលជាអ្នកហ៊ានចែករំលែកច្បាប់ស្រូបទាញដំបូងគេនៅក្នុងប្រទេសកម្ពុជា អាចនិយាយអ្នកគ្រូមានភាពក្លាហាននិងតាំងចិត្តខ្ពស់ ទោះបីគេជេរថាឡប់ ថាឆ្កួត ក៏អ្នកគ្រូនៅបន្តបង្រៀនរំលែកច្បាប់ស្រូបទាញ ខណៈដែលអ្នកយល់ច្បាប់ស្រូបទាញផ្សេងៗ មិនហ៊ានចេញចែករំលែកបទពិសោន៏និងចំណេះដឹងទៅអ្នកដទៃដូចអ្នកគ្រួរួយ ឡើយ៕
