Tuesday, November 25, 2025
Homeព័ត៌មានជាតិធ្លាប់ញ៉ាំអាហារបួស ១៤ឆ្នាំ ជំរុញឲ្យបុរសម្នាក់ និងបងស្រី បើកហាងកណ្ដាលរាជធានីភ្នំពេញ

ធ្លាប់ញ៉ាំអាហារបួស ១៤ឆ្នាំ ជំរុញឲ្យបុរសម្នាក់ និងបងស្រី បើកហាងកណ្ដាលរាជធានីភ្នំពេញ

ភោជនីយដ្ឋានអាហារបួសមួយកន្លែង ដែលមានឈ្មោះថា E&F Vegetarian បានសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសទាំងក្នុងនិងក្រៅសិល្បៈយ៉ាងច្រើនកុះករផងដែរ។

លោកសៀង វណ្ឌី ម្ចាស់ហាងអាហារបួស E&F Vegetarian

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតចំពោះថ្ងៃបើកសម្ពោធភោជនីយដ្ឋានអាហារបួស E&F Vegetarian ដែលមានទីតាំង Shop House ផ្សារទំនើបអូឡាំព្យា ក្រោយផ្សារកសិផលរបស់ឧកញ៉ាឡេង ណាវ៉ាត្រា នេះដែរ មានអតិថិជនជាច្រើននាក់បាននាំគ្នាមកសាកល្បងរសជាតិអាហារបួសដ៏ស៊ីវិល័យកណ្ដាលរាជធានីភ្នំពេញ ស្ទើរតែគ្មានកន្លែងអង្គុយតែម្ដង ជាហេតុធ្វើឲ្យម្ចាស់ហាងរីករាយយ៉ាងខ្លាំង។

អ្នកស្រី វណ្ណា ខេម៉ៃ

ផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែត លោកសៀង វណ្ឌី ម្ចាស់ហាងអាហារបួស E&F Vegetarian និងជាអគ្គនាយកក្រុមហ៊ុន Seang Vandy Cosmetic Co.,Ltd បានឲ្យដឹងថា ហេតុផលដំបូងដែលជំរុញឲ្យលោកសម្រេចចិត្តបើកអាជីវកម្មនេះឡើង​ គឺដោយសារតែលោកជាមនុស្សដែលញ៉ាំអាហារបួសនេះអស់រយៈពេលជាង១៤ឆ្នាំមកហើយ។

អគ្គនាយក និងជាម្ចាស់ហាងខាងលើ បន្ថែមថា កាលពីមុន លោកជាមនុស្សម្នាក់ដែលឈឺច្រើន ហើយមានសុខភាពទន់ខ្សោយខ្លាំងណាស់។ ប៉ុន្តែក្រោយពេលដែលបងស្រីរបស់ខ្លួនបានណែនាំឱ្យញ៉ាំអាហារបួសរួចមក លោកក៏ប្រែក្លាយជាមនុស្សម្នាក់ដែលមានសុខភាពល្អជាងពីមុន។ ក្រោយមកលោកក៏សម្រេចចិត្តថា នឹងបន្តញ៉ាំអាហារបួស ចាប់ពីពេលនោះមករហូតដល់បច្ចុប្បន្ន។

អ្នកស្រី វណ្ណា ខេម៉ៃ ត្រូវជាបងស្រី និងជាម្ចាស់ភាគហ៊ុន E&F Vegetarian បានរៀបរាប់ថា លក្ខណៈពិសេសនៃភោជនីយដ្ឋានរបស់អ្នកស្រី មានដូចជា រសជាតិអាហារឆ្ងាញ់ទាំងរសជាតិបែបខ្មែរ បែបថៃ បែបចិន​ ដែលឆ្ងាញ់ប្លែកខ្លាំងតែម្ដង។ ការរចនាហាងមានភាពទាក់ទាញខ្លាំងដោយយកនូវរចនាបថពីបរទេសលាយឡំជាមួយបែបខ្មែរ ដែលធ្វើអតិថិជនមានអារម្មណ៍ស្រស់ថ្លា សេវាកម្មមានភាពឆាប់រហ័ស ទីតាំងចតយានយន្តធំទូលាយ បុគ្គលិកមានភាពរួសរាយរាក់ទាក់ តម្លៃសមរម្យ មានអនាម័យ និងគិតគូរដល់សុខភាពរបស់អតិថិជនជាទីបំផុត។

អ្នកស្រីខេម៉ៃ បន្ថែមថា ចំពោះការបើកសម្ពោធដំណើរការភោជនីយដ្ឋានម្ហូបបួស E&F Vegetarian នេះដែរ ហាងក៏មានការបញ្ចុះតម្លៃ៣០ភាគរយ គ្រប់មុខម្ហូបទាំងអស់ និង Free ភេសជ្ជៈគ្រប់មុខផងដែរ​ សម្រាប់អតិថិជនរយៈពេល១អាទិត្យ ដោយគិតចាប់ពីថ្ងៃបើកសម្ពោធនេះតទៅ៕

RELATED ARTICLES