Tuesday, November 25, 2025
Homeព័ត៌មានជាតិFUMIZEN បើកទ្វារជូនដល់ភ្ញៀវដែលចូលចិត្តអាហារ រសជាតិដើមមកពីប្រទេសជប៉ុន

FUMIZEN បើកទ្វារជូនដល់ភ្ញៀវដែលចូលចិត្តអាហារ រសជាតិដើមមកពីប្រទេសជប៉ុន

សៀមរាប ៖ ភោជនីយដ្ឋាន Fumizen ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសាកលលោក បានមកដល់ហើយ ភោជនីយដ្ឋានដែលបម្រើអាហាររសជាតិដើមមកពីប្រទេសជប៉ុននេះ បានមានវត្តមាននៅក្នុងវិស័យនេះអស់ ជាង៤០ឆ្នាំ និងបានបង្កើតនូវយីហោផ្ទាល់ខ្លួន ដែលត្រូវបានទទួលស្គាល់ជាវិជ្ជមាននៅទូទាំងប្រទេសជប៉ុន។វាត្រូវបានទទួលស្គាល់ថាបានផ្តល់នូវអាហាររសជាតិដើមមកពីប្រទេសជប៉ុន លំដាប់ខ្ពស់និងតម្លៃសមរម្យដោយប្រើប្រាស់នូវគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ជាមួយនឹងបរិយាកាសដ៏កក់ក្តៅនិងមានលក្ខណៈដូចជានៅគេហដ្ឋាន​ បានធ្វើឱ្យគ្រប់គ្នាចង់មកម្តងហើយម្តងទៀត។

ដោយហេតុនេះ​​ វត្តមាននៃ Fumizen ទទួលបានប្រជាប្រិយភាពរីកសាយភាយជាលក្ខណៈអន្តរជាតិ ក្នុងចំណោមអ្នកចូលចិត្តទទួលទានអាហារ។ ជាភោជនីយដ្ឋានទីមួយនៅក្នុងប្រទេស ដែលទទួលបានសិទ្ធិផ្តាច់មុខ នឹងចាប់ផ្តើមបើកបម្រើអតិថិជនចាប់ពីថ្ងៃសុក្រ​ ទី១០ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ Aviary Hotelដែលមានអាសយដ្ឋាននៅអាគារលេខ៩ ផ្លូវទេពវង្ស ខេត្តសៀមរាប។

ជាមួយនឹងការហូរចូលនៃយីហោនានារបស់ប្រទេសជប៉ុន បាននាំមកនូវផលិតផលនិងសេវាកម្មដែលមានគុណភាពខ្ពស់ អនុញ្ញាតឱ្យប្រជាជនខ្មែរនាពេលបច្ចុប្បន្ន បើកចិត្តនិងស្វាគមន៍នូវអាហារថ្មីៗដែលពួកគេយល់ថា គួរឱ្យចាប់អារម្មណ៍និងស័ក្តិសមសាកល្បង។ ដូច្នេះវាគឺជាវេលាដ៏នក្ខត្តឫក្សមួយដែលបាននាំមកជូននូវFumizen ទៅដល់មជ្ឈមណ្ឌលទេសចរនៃប្រទេស និងផ្តល់ទៅដល់ទេសចរក្នុងស្រុក អន្តរជាតិ និងអ្នកដំណើរនានា នូវបទពិសោធន៍ទទួលទានអាហារបែបជប៉ុន ដែលមិនធ្លាប់មានពីមុនមក។

ផល្លី ជាមេចុងភៅនៅ Fumizen ដែលបានឆ្លងកាត់នូវវគ្គហ្វឹកហាត់ដោយផ្ទាល់នូវសិល្បៈរៀបចំចំណីអាហារបែបជប៉ុន បាននាំមកនូវជំនាញដ៏ពិតប្រាកដរបស់ខ្លួន ដើម្បីបម្រើដល់អតិថិជនដែលអញ្ជើញមកភោជនីយដ្ឋាន បានគូសបញ្ជាក់ថា “អាហារប្រចាំត្រកូលរបស់យើង គឺ Tonkatsu គឺជាអ្វីដែលធ្វើឱ្យយើងមានមោទនភាពនិងមានភាពរីករាយក្នុងការបម្រើជូននូវសាច់ដែលត្រូវបានជ្រើសដោយប្រុងប្រយ័ត្ន និងមានគុណភាពខ្ពស់ ដោយរក្សាទុកឱ្យមានរសជាតិស្រួយឆ្ញាញ់ ទៅដល់អតិថិជនរបស់យើង”។

Joffrey Thin-Gris អ្នកគ្រប់គ្រងទូទៅបានមានប្រសាសន៍ថា “ការចាប់បដិសន្ធិនៃភោជនីយដ្ឋាន​ ដូច Fumizen បាននាំមកនូវការប្រកួតប្រជែងមួយកម្រិតទៀត​ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន។ វាក៏បង្កើតនូវឥទ្ធិពលជាវិជ្ជមានដ៏សំខាន់មួយដល់ការលូតលាស់នៃវិស័យសេដ្ឋកិច្ចនៃប្រទេស ដោយត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ថានភាពក្រោយជម្ងឺកូវីដ-១៩ តាមរយៈការបង្កើតនូវការងារនិងប្រាក់ចំណូលទៅដល់ភ្នាក់ងាររដ្ឋាភិបាល”។

Thin-Gris បានគូសបញ្ជាក់បន្ថែមថា “អាហារបែបជប៉ុន មានរួមផ្សំនូវអាហារដ៏សម្បូរបែបជាច្រើនដែលអតិថិជនអាចជ្រើសរើសបាន​ ហើយវាមិនកំណត់ត្រឹមតែ sushi ទេ។ យើងសូមអំពាវនាវឱ្យអតិថិជនបានជ្រាបថាភោជនីយដ្ឋានជប៉ុន ជាច្រើនមានអាហារប្រចាំត្រកូលរៀងៗខ្លួន ហើយ Fumizen មានឯកទេសក្នុងការរៀបចំអាហារ Tonkatsu បែបប្រពៃណីជប៉ុន”។

Fumizen ផ្តល់នូវបន្ទប់ឯកជនសម្រាប់មនុស្ស៦នាក់ ដែលអាចធ្វើការកក់ជាមុន​ តាមរយៈទូរស័ព្ទ ឬ អ៊ីម៉េល សម្រាប់ក្រុមគ្រួសារ និង​ការជួបជុំពាណិជ្ជករក្នុងទ្រង់ទ្រាយតូច។

ដើម្បីស្វាគមន៍អតិថិជនទៅកាន់ភោជនីយដ្ឋាន Fumizen នឹងផ្តល់ជូននូវកម្មវិធីពិសេស “ទិញ១ ទទួលបាន១ និងភេសជ្ជៈ១” ពេញមួយខែកក្កដា នេះ ដែលនឹងមានការផ្លាស់ប្តូរជារៀងរាល់សប្តាហ៍ ដោយផ្តល់នូវអាហារឈុតផ្សេងៗ ដែលអាចជ្រើសរើសបាន៕

សម្រាប់ព័តមានបន្ថែម៖
Two Way Public Relations
ជាន់ទី២ លេខ៥ អាគារ Rise Building ផ្លូវ២៨២ សង្កាត់បឹងកេងកង១
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
អ៊ីម៉េល៖ hello@twowaypr.com
គេហទំព័រ៖ www.twowaypr.com

RELATED ARTICLES