Tuesday, November 25, 2025
Homeព័ត៌មានជាតិជនជាតិវៀតណាមម្នាក់ ហ៊ានលាក់... ដល់ទៅ៣០គីឡូ កណ្តាលរាជធានីភ្នំពេញ

ជនជាតិវៀតណាមម្នាក់ ហ៊ានលាក់… ដល់ទៅ៣០គីឡូ កណ្តាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ ដោយមានការសម្របសម្រួលពីលោកគុជ គឹមឡុង ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនដ៏ធំមួយ នៅត្រង់ចំណុចផ្ទះលេខ៥៧E១ ផ្លូវព្រះស៊ីសុវត្តិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

មន្ត្រីជាន់ខ្ពស់នគរបាលមន្ទីរគ្រឿងញៀន បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ NGUYEN NGOC QUI ភេទប្រុស ជនជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណ (វៀតណាម) លេខ៣៥១៨៦២២៩៩។

ជាមួយនេះ សមត្ថកិច្ចបានចាប់យកសារធាតុញៀនសរុបទម្ងន់៣១,៧០៥.០៦ក្រាម រួមមាន កេតាមីនរាវ (Ketamine) ៣០០០ដប ស្មើទម្ងន់៣១,៦៥០ក្រាម កេតាមីន (Ketamine) ទម្ងន់៤,៤៨ក្រាម អ៊ិចស្តាស៊ី (MDMA) ស្មើទម្ងន់៣៣,២៨ក្រាម មេតំហ្វេតាមីន (ICE) ស្មើទម្ងន់៤,០៩ក្រាម មេតំហ្វេតាមីន (គ្រាប់) ទម្ងន់១៣,២១ក្រាម និងចាប់យកសម្ភាររថយន្ត១គ្រឿង ទូរស័ព្ទដៃ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES