Tuesday, November 25, 2025
Homeព័ត៌មានជាតិសម្តេច ស ខេង បង្កើតក្រុមការងារតាមដានដោះស្រាយសំណូមពរមហាជន ក្នុងទំព័រហ្វេសប៊ុក

សម្តេច ស ខេង បង្កើតក្រុមការងារតាមដានដោះស្រាយសំណូមពរមហាជន ក្នុងទំព័រហ្វេសប៊ុក

ភ្នំពេញ ៖ សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារតាមដានមតិយោបល់ (Comment) និងសំណូមពររបស់មហាជនក្នុងទំព័រហ្វេសប៊ុក របស់សម្តេច ដើម្បីជម្រាបជូនសម្តេច ជ្រាបពិនិត្យ និងដោះស្រាយ។

សេចក្តីសម្រេចរបស់សម្តេច ស ខេង លេខ២៧២៤ សសរ ចុះថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការបង្កើតក្រុមការងារតាមដានមតិយោបល់ ឬសំណូមពរ (Commnet) របស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) របស់សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នោះ បានសម្រេចដូចខាងក្រោម ៖

ប្រការ១ ៖ បង្កើតក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពរ (Comment) ក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានសមាសភាពដូចខាងក្រោម ៖

១-ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន និងជានាយករងខុទ្ទកាល័យសម្តេចក្រឡា ហោម ប្រធាន

២-ឯកឧត្តម សួស ប្រាថ្នា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល អនុប្រធាន

៣-ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ទីលីន អគ្គាធិការរង នៃអគ្គាធិការដ្ឋាន អនុប្រធាន

៤-លោកឧត្តមសេនីយ៍ទោ អាត់ បូនី ជំនួយការសម្តេចក្រឡាហោម អនុប្រធាន

៥-លោកឧត្តមសេនីយ៍ទោ នូ ចន្ទី ជំនួយការ សម្តេចក្រឡាហោម អនុប្រធាន

៦-លោកឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ អនុប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អនុប្រធាន

៧-លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន សមាជិក

៨-លោកសាយ សុវណ្ណារិទ្ធ ជំនួយការ សម្តេចក្រឡាហោម សមាជិក

៩-លោកវរសេនីយ៍ទោ កែ សេរីវឌ្ឍនា អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សមាជិក

១០-លោកវរសេនីយ៍ត្រី ឆៃ ពិសិដ្ឋ នាយករងការិយាល័យទំនាក់ទំនងអន្តរជាតិ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សមាជិក

១១-លោកវរសេនីយ៍ត្រី អេង សំនៀង នាយករងការិយាល័យផ្សព្វផ្សាយអប់រំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិក។

ប្រការ២ ៖ ក្រុមការងារនេះ មានភារកិច្ច ៖

-ដកស្រង់មតិ យោបល់ ឬសំណូមពរ 9ជៀមមនេតប របស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីគោរពជូនសម្តេចក្រឡាហោម ជ្រាប ឬពិនិត្យ និងស្នើសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់

-ចាត់បញ្ជូនឯកសារតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ទៅបណ្តាអគ្គ. នានា ឬអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងដោះស្រាយតាមសមត្ថកិច្ច

-តាមដាន ឬជំរុញការដោះស្រាយ និងទទួលរបាយការណ៍លទ្ធផលពីបណ្តាអគ្គ.នានា ឬអង្គភាពពាក់ព័ន្ធត្រឡប់មកវិញ ដើម្បីគោរពជូនសម្តេចក្រឡាហោម ជ្រាប ឬពិនិត្យ និងស្នើសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់

-ក្នុងករណីចាំបាច់ ក្រុមការងារអាចសហការជាមួយបណ្តាអគ្គ.នានា ឬអង្គភាពពាក់ព័ន្ធ ដើម្បីចុះពិនិត្យ និងដោះស្រាយលើករណីនោះ រួចរាយការណ៍អំពីលទ្ធផលគោរពជូនសម្តេចក្រឡាហោម ជ្រាប ឬពិនិត្យ និងស្នើសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់

-ធ្វើរបាយការណ៍បូកសរុប ១ខែម្តងៗ អំពីលទ្ធផលនៃការដោះស្រាយ ឬមិនទាន់ដោះស្រាយពីបណ្តាអគ្គ.នានា និងអង្គភាពពាក់ព័ន្ធ ដើម្បីគោរពជូនសម្តេចក្រឡាហោម ជ្រាប ឬ ពិនិត្យ និងស្នើសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់

-បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ភារកិច្ចរបស់សម្តេចក្រឡាហោម។

ប្រការ៣ ៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការនៃអគ្គាធិការដ្ឋាន អគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ប្រធាននាយកដ្ឋានអង្គភាពពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះដូចក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ…៕

ខៀវទុំ

RELATED ARTICLES