Tuesday, November 25, 2025
Homeព័ត៌មានជាតិមើលទៅពួកគាត់សោកស្តាយណាស់ ក្រោយសមត្ថកិច្ចពិនិត្យកូនរួចរាល់

មើលទៅពួកគាត់សោកស្តាយណាស់ ក្រោយសមត្ថកិច្ចពិនិត្យកូនរួចរាល់

ខេត្តបាត់ដំបង ៖ ក្មេងប្រុសម្នាក់បានចុះទៅលាងជើងនៅមាត់ស្រះ ស្រាប់តែអកុសល បែរជារអិលជើងធ្លាក់ចូលទឹកបណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលមិនមានអ្នកណាម្នាក់បានប្រទះឃើញ និងជួយសង្គ្រោះទាន់ពេល។

ករណីក្មេងលង់ទឹកស្រះបណ្តាលឱ្យស្លាប់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក។

កេμងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះគី សារ៉ាន់ អាយុ១១ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានដើរចេញទៅលេងនៅក្នុងភូមិដូចសព្វដង លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ពេលដើរត្រឡប់មកផ្ទះវិញ ដល់ត្រង់ចំណុចមាត់ស្រះទឹកទីតាំងកើតហេតុខាងលើ ក្មេងប្រុសរងគ្រោះ ក៏បានចុះទៅលាងជើងនៅមាត់ស្រះ ស្រាប់តែអកុសល ក៏រអិលជើងធ្លាក់ចូលទឹកជ្រៅបណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ ក្រុមគ្រួសារ បាននាំគ្នាដើរតាមស្វែងរក លុះសង្ស័យថា កូនប្រុសលង់ទឹកស្រះក៏នាំគ្នាចុះរាវរកស្រាប់តែប្រទះឃើញ កូនប្រុសបានលង់ទឹកស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះខាងលើពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ មូលហេតុដោយសារចុះលាងជើងនៅមាត់ទឹក រួចក៏រអិលជើងចូលទឹកបណ្តាលឱ្យលង់ស្លាប់។

សាកសពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES