Tuesday, November 25, 2025
Homeព័ត៌មានជាតិឡានទំនើប PORSCHE ដាក់នៅពីមុខផ្ទះ... ព្រឹកឡើងម្ចាស់ផ្អើលមើលកាមេរ៉ា

ឡានទំនើប PORSCHE ដាក់នៅពីមុខផ្ទះ… ព្រឹកឡើងម្ចាស់ផ្អើលមើលកាមេរ៉ា

ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋានរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង២រសៀល នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ថានីយប្រេងឥន្ធនៈ PTT តាមបណ្តោយផ្លូវលេខ៦៧ ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បន្ទាប់ពីជនម្នាក់នេះបានធ្វើសកម្មភាពលួចកាច់យកស្លាកលេខរថយន្តភ្នំពេញ 2AP- 2908 ដែលបំពាក់លើរថយន្តម៉ាក PORSCHE PANAMERA ពណ៌ខ្មៅ នៅចំណុចមុខផ្ទះលេខ56Eo ផ្លូវលេខ១២៨ ក្នុងភូមិ៤ សង្កាត់ ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  ប្រព្រឹត្តកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០  វេលាម៉ោង០១និង៤៥នាទីរំលងអធ្រាត្រ។

តាមសមត្ថកិច្ចនគរបាលឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចស្រាវជ្រាវចាប់បាននេះ មានឈ្មោះនួន សុភក្ត្រា ហៅចិន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៥៧ ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំណែកឯជនរងគ្រោះ មានឈ្មោះមុំ មុនី ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ ជួលលេខ ៥៦Eo ផ្លូវលេខ១២៨ ភូមិ៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។  សម្ភារៈបាត់បង់ស្លាកលេខរថយន្តភ្នំពេញ 2AP-2908 ចំនួន២បន្ទះ។

ប្រភពសមត្ថកិច្ចដដែលឱ្យដឹងថា បន្ទាប់ពីចោរលួចកាច់ស្លាកលេខរថយន្តយកទៅបាត់ ក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកជនល្មើស ទើបកម្លាំងនគរបាលព្រហ្មទណ្ឌបានកំណត់មុខសញ្ញា រហូតឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES