Tuesday, November 25, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ ផ្អើលពេញផ្លូវ... ពេលនេះដឹងរឿងច្បាស់ហើយ

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ ផ្អើលពេញផ្លូវ… ពេលនេះដឹងរឿងច្បាស់ហើយ

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់តាមដីកាបញ្ជារបស់តុលាការ ឱ្យចូលខ្លួនពាក់ព័ន្ធករណីឆបោក។

ការចុះឃាត់ខ្លួនបុរសខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បុរសដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន មានឈ្មោះស៊ុន ស៊ិន អាយុ៥១ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៧ ផ្លូវ១៦៩ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនបុរសខាងលើនេះ គឺធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ១៥៧ អ.យ.ទ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ របស់លោកសំម ឬទ្ធីវាសនា តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដែលបានបញ្ជាឱ្យឈ្មោះស៊ុន ស៊ិន ចូលបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ឱ្យបានមុនថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ដើម្បីសាកសួរយកចម្លើយពាក់ព័ន្ធករណីឆបោក។

ប្រភពដដែល បន្តថា  លុះមកដល់េវេលាម៉ោង៤រសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រទះឃើញ បុរសខាងលើកំពុងបើករថយន្តនៅតាមផ្លូវ ក៏ធ្វើការឃាត់ខ្លួនយកមកសាកសួរ និងចាត់ការតាមច្បាប់តែម្តង៕

RELATED ARTICLES