នៅពាក់កណ្ដាលឆ្នាំ២០២០នេះ គេកត់សម្គាល់ឃើញថា មានតារាល្បីៗជាច្រើនបានប្រជែងគ្នាលេងម៉ូដរថយន្ដទំនើបៗ ដូចជា Lexus LX 570, Range Rover , LandcruiserV8, BMW និង Porsche ជាដើម។
ប៉ុន្ដែគេក៏ឃើញតារាស្រី៤ដួងផងដែរ កំពុងជិះរថយន្ដ Lexus NX 200t តម្លៃជាង៦ម៉ឺនដុល្លារ ដែលជាឡានភាគច្រើនស្ទាវៗពេញនិយម ក្នុងនោះ គឺមាន សួស វីសា , រ៉ាប៊ី , សោភា ទេពី និងពេជ្រ អាវីហ្សា។

១. សួស វីសា ៖ កំពុងពពោះជាង៦ខែហើយ ដែលត្រៀមសម្រាលកូននៅមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ ប៉ុន្តែនាងមិនប្រាប់ឲ្យដឹងទេថា ជាកូនប្រុសឬស្រីនោះទេ។ សួស វីសា មានរថយន្ដជាច្រើនគ្រឿង ដូចជា Lexus LX 570, Mazda ជាដើម ប៉ុន្តែនាងក៏ជិះរថយន្ដ Lexus NX 200t ពណ៌ស ផងដែរ ក្រោយរៀបការជាមួយតារាសម្ដែង លោកប៊ុន ថុលប៊ុនថង ហៅថមមី កាលពីថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៩។

២. រ៉ាប៊ីៈ តារាចម្រៀងមានឈ្មោះដើមថា ផាន វីរ៉ាទី រូបនេះ បានប្ដូរចិត្តពីចង់ទិញរថយន្ដ Lexus RX 350 មកជិះ Lexus NX 200t ២០១៥ ពណ៌សវិញ ដោយនាងអះអាងថា ឡាននេះស្ទាវជាង។ ប៉ុន្ដែរ៉ាប៊ី នៅមានរថយន្ដ២គ្រឿងទៀត សម្រាប់ជិះឆ្លាស់គ្នានោះ គឺ Starex និង Lexus RX 300។

ស្រីស្អាតសម្រស់លេចធ្លោនៅថោន រូបនេះថា នាងគ្មានអ្នកណាជួយឧបត្ថម្ភជួយទិញរថយន្ដទាំងនេះឲ្យជិះទេ គឺប្រាក់ទាំងនោះកើតចេញពីនាងសន្សំក្នុងការច្រៀងសម្ដែង។
៣. សោភា ទេពីៈ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៣រូបនេះ កំពុងជិះរថយន្ដ Lexus NX 200t ២០១៦ ពណ៌ស យ៉ាងកាលីព ប៉ុន្ដែថ្មីៗនេះនាងថា ចង់ប្ដូរមកជិះរថយន្ដ Range Rover វិញម្ដង ព្រោះថាពេលនេះចិត្តខុសពីមុន។ យ៉ាងណា ទេពី ថា មិនដឹងពេលណាទើបអាចសម្រេចបំណងមួយនេះបានទេ ព្រោះថានាងត្រូវការសន្សំលុយដោយសារគ្មានអ្នកជួយ ក្រៅពីខ្លួននាងផ្ទាល់ឡើយ។

៤. ពេជ្រ អាវីហ្សាៈ តារាធ្លាប់ថតឈុតស្នេហាស្រើបស្រាលជាមួយលោកអែន ឌី រូបនេះ បានថ្ងូរដូចព្រាបអីចឹងថា តាំងពីកូវីដ-១៩ផ្ទុះមក នាងរកស៊ីអ្វីក៏មិនកាក់កបដែរ ទើបពេលនេះកំពុងតែជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរហើយ។ ប៉ុន្ដែដូចពាក្យថា ”គ្រោះបង្កប់ដោយសំណាង” មែន ព្រោះកំពុងតែពិបាកលុយចាយនេះ វីសា បែរជាមានលទ្ធភាពប្ដូរពីជិះរថយន្ដ Lexus RX330 មក Lexus NX200t យ៉ាងហ៊ឺហាទៅវិញ។

ប៉ុន្តែតារាសាច់សខ្ចីដែលលែងហ៊ានថតបញ្ចេញសាច់គល់សខ្ចីភ្លឺ និងសុដន់ទ្រលុកទ្រលន់ដូចមុនទៀត ព្រោះខ្លាចក្រសួងព្រមានជាថ្មីនេះថា នាងគ្មានប្រុសណាចិញ្ចឹមឡើយ៕
ហ៊ឹម វិចិត្រ