Tuesday, November 25, 2025
Homeព័ត៌មានជាតិគាត់បង្ហោះឡើងផ្អើលពេញហ្វេសប៊ុក ម្នាក់ៗមើលគ្រប់គ្នា ចុងក្រោយ...

គាត់បង្ហោះឡើងផ្អើលពេញហ្វេសប៊ុក ម្នាក់ៗមើលគ្រប់គ្នា ចុងក្រោយ…

ភ្នំពេញ ៖ យុវជនម្នាក់ដែលបានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុក ដៀលប្រមាថទៅលើថ្នាក់ដឹកនាំនាយកដ្ឋានព័ត៌មានវិទ្យា កាលពីពេលថ្មីៗកន្លងទៅនេះ បានចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំងសុំទោសជាសាធារណៈផងដែរ។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ  Department of IT, Ministry of Interior កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ឲ្យដឹងថា “នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ នេះ យុវជនខ.វ.ឃ ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ  រស់នៅក្នុងភូមិដាំស្ពៃ ឃុំស្លាកែត ស្រុកបាត់ដំបង ខេត្តបាត់ដំបងបានចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន​ ពាក់ព័ន្ធនឹងការសរសេរ ផ្សព្វផ្សាយ ខ្លឹមសារប្រមាថ មកលើថ្នាក់ដឹកនាំនាយកដ្ឋានព័ត៌មានវិទ្យា។

យុវជនខាងលើ បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តកំហុស ដោយបានចែករំលែកនូវព័ត៌មានមិនពិត និងបានសរសេរ ពាក្យពេចន៍ខ្លឹមសារប្រមាថ ផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងររបស់ថ្នាក់ដឹកនាំនាយកដ្ឋានព័ត៌មានវិទ្យា ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការសាធារណៈទូទៅផងដែរ។

បន្ទាប់ពីបានធ្វើការអប់រំណែនាំរួចមក យុវជនខាងលើបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តនូវកំហុងឆ្គងខាងលើតទៅទៀត និងសន្យាធ្វើជាយុវជនល្អក្នុងសង្គម។

ឆ្លៀតក្នុងឱកាសនេះផងដែរ នាយកដ្ឋានព័ត៌មានវិទ្យា សូមសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជៀសវាងឱ្យបាននូវការចែកចាយព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីថ្លៃថ្នូរក្នុងសង្គមរបស់យើងទាំងអស់គ្នា៕

RELATED ARTICLES