Tuesday, November 25, 2025
Homeព័ត៌មានជាតិឯកឧត្តមហ៊ុន ជា ប្រាប់ម្ចាស់រថយន្ត Rolls Royce ពាក់ស្លាកលេខ នគរបាល 2-7715 ថា "បើចង់ឡូយ ទិញអាមានពន្ធជិះទៅ"

ឯកឧត្តមហ៊ុន ជា ប្រាប់ម្ចាស់រថយន្ត Rolls Royce ពាក់ស្លាកលេខ នគរបាល 2-7715 ថា “បើចង់ឡូយ ទិញអាមានពន្ធជិះទៅ”

បន្ទាប់ពីប្រជាពលរដ្ឋនៅតាមដងផ្លូវថតបានរថយន្តទំនើប Rolls Royce បាក់ស្លាកលេខនគរបាល កំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវ ធ្វើឲ្យមហាជនហួសចិត្ត ក៏ស្រាប់តែឯកឧត្តមឧត្តមសេនីយឯក ហ៊ុន ជា ឌឺចងទៅម្ចាស់រថយន្តទំំនើបនោះថា “បើចង់ឡូយ ទិញអាមានពន្ធជិះទៅ”។

ឯកឧត្តមឧត្តមសេនីយឯក ហ៊ុន ជា

ឯកឧត្តមឧត្តមសេនីយឯក ហ៊ុន ជា បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា “ឡានលក់ប្រញាប់លុយទិញបាយ ហូប ដាច់លុយហើយ បាទ បើចង់ឡូយទិញអាមានពន្ធជិះទៅបាទ ខូចឈ្មោះអញ់អស់ហើយ វើយ POLICE ផង”។

ដោយឡែក កាលពីម្សិលមិញនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញ៉ារីទ្ធ បានបង្ហោះសារថា “ខ្ញុំគិតថា មានដល់ឡាននេះជិះហើយ មិនគួរប្រើលេខរដ្ឋទេ”។

គួរបញ្ជាក់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍បានបញ្ជាក់បំភ្លឺជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមថាស្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង Mercedes គឺជាស្លាកលេខក្លែងក្លាយ។

RELATED ARTICLES