Tuesday, November 25, 2025
Homeព័ត៌មានជាតិថៅកែស្រីចិត្តធម៌ យុវជនម្នាក់ជិះម៉ូតូលឿនមកបុកចំរថយន្ត មិនទារសំណង

ថៅកែស្រីចិត្តធម៌ យុវជនម្នាក់ជិះម៉ូតូលឿនមកបុកចំរថយន្ត មិនទារសំណង

ថៅកែស្រីរូបស្រស់ចិត្តធម៌មា្នក់ ខណៈកំពុងជិឡានទំនើបតាមដងផ្លូវ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូមកបុកចំពីមុខរថយន្ត ហើយដួលដេកក្រោមកង់រថយន្ត តែសំណងល្អរថយន្តបានឈប់ទាន់ មិនបង្កគ្រោះថ្នាក់ដល់ជនបង្កឡើយ។

ម៉ូតូបង្កគ្រោះថ្នាក់ ម៉ាកឌ្រីមសង់ សេ១២៥ បើកបរដោយយយវជនម្នាក់ មិនស្គាល់អត្តសញ្ញាណ។ ចំណែកឡានរងគ្រោះថ្នាក់ ម៉ាក Lexus LX 570  ពាក់ស្លាកលេខភ្នំពេញ 2BK-7696 ត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់ម្ចាស់ហាងថែរក្សាសម្រស់ដ៏ល្បីឈ្មោះមួយ។

ក្រោយពេលកើតហេតុ ថៅកែហាងដ៏ល្បីឈ្មោះនោះ មិនបានរករឿងទាមទារសំណងអ្វីនោះទេ រួចក៏ឲ្យយុវជនរូបនោះបើកម៉ូតូចាកចេញពីកន្លែងកើតហេតុបាត់ទៅ។

យ៉ាងណា យោងតាមហ្វេសប៊ុកឈ្មោះ “ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon” បានបង្ហោះសារថា “អូនឯងឡូយណាស់ បុកឡានចែមួយទំហឹងហើយអត់អី ចែភ័យចង់ឡាប់ សង្ឃឹមថាអូនលែងហ៊ានជិះលឿនទៀតហើយ គ្រាន់តែគាត់មិនអីជាសំណាងធំហេីយដេកក្បែរកង់ឡានណា មិនមែនធម្មតាទេបងប្អូនអើយ ជាមេរៀនសំរាប់អ្នកជិះលឿនៗបង្ករបញ្ហាអោយអ្នកដទៃ សូមឈប់ទៅ”៕

RELATED ARTICLES