Tuesday, November 25, 2025
Homeព័ត៌មានជាតិគាត់ចូលដល់បន្ទប់ នាងក៏បិទទ្វារបិទ... មួយសន្ទុះផ្អើលតែម្តង

គាត់ចូលដល់បន្ទប់ នាងក៏បិទទ្វារបិទ… មួយសន្ទុះផ្អើលតែម្តង

ភ្នំពេញ ៖ បុរសម្នាក់បានចូលទៅរកសេវាកោសជប់ម៉ាស្សានៅហាងម៉ាស្សាមួយកន្លែង លុះចូលទៅដល់ ត្រូវនារីម៉ាស្សានាំចូលបន្ទប់ចាប់សរសៃតូចធំរួចរាល់ ចេញមកវិញ ស្រាប់តែឆោឡោថាបាត់លុយអស់១៥០០ដុល្លារ ធ្វើឱ្យឈានដល់ការប្តឹងផ្តល់សមត្ថកិច្ចចុះមកអន្តរាគមន៍ទាំងយប់។

ហេតុការណ៍ប្រុសចូលម៉ាស្សាត្រូវនាងៗបន្លំលួចលុយអស់១៥០០ដុល្លារខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង២៥នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះកោសជប់ម៉ាស្សាមួយកន្លែង តាមផ្លូវលេខ១៩១០ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ 

បុរសរងគ្រោះដែលចូលម៉ាស្សាមួយភ្លែត អស់លុយ១៥០០ដុល្លារ មានឈ្មោះសន ចំរើន អាយុ៣១ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះ លេខ៣៤០ ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនដែលជាប់ពាក់ព័ន្ធក្នុងករណីបន្លំលួចលុយភ្ញៀវ និងត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួននាំយកទៅសួរនាំចំនួន៤នាក់ រួមមាន៖

 ទី១-ឈ្មោះ ទុយ ស្រី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុ ញៀន)។

ទី២-ឈ្មោះសា ស្រីយ៉ា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

ទី៣-ឈ្មោះញ៉េប ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

និងទី៤-ឈ្មោះញ៉េប វណ្ណី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះខាងលើបានចូលទៅរកសេវាម៉ាស្សានៅចំណុចទីតាំងម៉ាស្សាខាងលើ។ លុះចូលទៅដល់ ក៏ត្រូវបាននារីម៉ាស្សានាំចូលទៅក្នុងបន្ទប់ រួចឱ្យដោះខោអាវដាក់ព្យួរចោល បន្ទាប់មកក៏ឡើងទៅដេកនៅលើគ្រែឱ្យនារីម៉ាស្សាជួយចាប់សរសៃតូចធំឱ្យ។ ក្រោយពេលចាប់សរសៃរួច ជនរងគ្រោះក៏បានស្លៀកពាក់រៀបចំខ្លួនចេញមកក្រៅវិញ លុះពេលលូកកាបូបដើម្បីយកលុយឱ្យថ្លៃម៉ាស្សា ទើបដឹងថា បាត់លុយក្នុងកាបូបដល់ទៅ១៥០០ដុល្លារឯណោះ ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

លោកញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញ បានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងនេះភ្លាម លោកបានបញ្ជាឱ្យមន្ត្រីរបស់លោកចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រី៤នាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ នាំមកប៉ុស្តិ៍ដើម្បីសួរនាំ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតីវិធី៕

RELATED ARTICLES