Tuesday, November 25, 2025
Homeព័ត៌មានជាតិចាប់បាន២នាក់ភ្លាមៗ ខណៈធ្វើសកម្មភាពជិតបានសម្រេចទៅហើយ

ចាប់បាន២នាក់ភ្លាមៗ ខណៈធ្វើសកម្មភាពជិតបានសម្រេចទៅហើយ

ខេត្តកំពត ៖ ជនសង្ស័យ២នាក់បងប្អូន ត្រូវកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាន រួមនឹងកម្លាំងរបស់ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ចាប់ឃាត់ខ្លួនពីបទលួច ខណៈដែលពួកគេចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២០ នៅក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុក ទឹកឈូ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន២នាក់បងប្អូន ក្នុងអំពើចោរកម្មនេះ ទី១-ឈ្មោះឡាយ វុត ភេទប្រុស អាយុ២១ឆ្នាំ ទី២-ឈ្មោះឡាយ វិច ភេទប្រុស អាយុ១៧ឆ្នាំ។ ពួកគេទាំង២នាក់ រស់នៅភូមិទឹកក្រហម ឃុំ កណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះ និងម្ចាស់ទ្រព្យឈ្មោះ សែម ម្រេម ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិ កូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពសមត្ថកិច្ចដដែលឱ្យដឹងដែរថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅចម្ការ ដោយទុកម្តាយជរានៅផ្ទះ ហើយគាត់បានចេញទៅក្រៅដើម្បីរកអីហូបនៅក្បែរខាង។ លុះនៅវេលាម៉ោងខាងលើ ដោយឃើញផ្ទះចំហទ្វារ ហើយមានសភាពស្ងាត់ល្អ ជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៩ មកដល់ឈប់ម៉ូតូនៅពីមុខ រួចចូលក្នុងផ្ទះរើកកាយលួចទ្រព្យ។

ភ្លាមៗនោះ ស្ត្រីចំណាស់ម្ចាស់ផ្ទះមកទាន់ ក៏ស្រែកឆោឡោផ្អើលអ្នកជិតខាង ជួយចាប់ជាប់ម្នាក់ ទើបរាយការណ៍ទៅសមត្ថកិច្ចតាមចាប់បានម្នាក់ទៀតដែលរត់គេចទៅដល់ភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានស្រុកទឹកឈូ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តនីតិវិធី៕

RELATED ARTICLES