Tuesday, November 25, 2025
Homeព័ត៌មានជាតិពានរង្វាន់ Property Guru Cambodia Property លើកទី៥ នឹងនៅតែប្រារព្ធឡើងដូចដែលបានព្រាងទុកសម្រាប់ឆ្នាំ២០២០

ពានរង្វាន់ Property Guru Cambodia Property លើកទី៥ នឹងនៅតែប្រារព្ធឡើងដូចដែលបានព្រាងទុកសម្រាប់ឆ្នាំ២០២០

សាធារណជនទាំងអស់នៅតែត្រូវបានលើកទឹកចិត្តឲ្យបេក្ខភាពរបស់ខ្លួន រហូតដល់ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២០ ជាមួយនឹងរាត្រីសមោសរក្រវាត់កពណ៌ខ្មៅ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៧ សីហា ឆ្នាំ២០២០ នៅឯសណ្ឋាគារសូហ្វីតែល ភោគិត្រា ភ្នំពេញ។

សិទ្ធិដាក់តាំងឡូហ្គោនៅក្នុងពិធីនោះ នឹងត្រូវប្រគល់ជូនបេក្ខភាពដែលឈ្នះ និងបេក្ខភាពដែលទទួលបានការកោតសសើរច្រើន ខណៈដែលបេក្ខភាពដែលមានស្រាប់នឹងត្រូវវិនិច្ឆ័យដូចធម្មតា។

អ្នករៀបចំកម្មវិធីនឹងអនុវត្តការប្រុងប្រយ័ត្នខ្ពស់ ហើយអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់អាជ្ញាធរ និងអ្នកជំនាញសុខាភិបាល។

ពានរង្វាន់ Property Guru Cambodia Property ដែលជាកម្មវិធីផ្តល់ពានរង្វាន់ឈានមុខគេនៅក្នុងតំបន់ នឹងបន្តរៀបចំឡើងវិញ នាឆ្នាំនេះជាមួយនឹងពេលវេលាថ្មី និងតាមបែបបទខ្មែរ។

អ្នករៀបចំកម្មវិធីបានធ្វើការសម្រេចចិត្តប្រកបដោយភាពទទួលខុសត្រូវ ដោយពន្យាការរៀបចំរាត្រីសមោសរក្រវាត់កពណ៌ខ្មៅ និងពិធីប្រគល់ពានរង្វាន់ Property Guru Cambodia Property ម្តងរួចមកហើយ ដែលពីមុនយើងត្រៀមរៀបចំក្នុងខែមិថុនា ដើម្បីធានាពីសុវត្ថិភាព និងសុខភាពរបស់ភ្ញៀវចូលរួម, ទីកន្លែង, និងបុគ្គលិក។

ព្រឹត្តិការណ៍រាត្រីសមោសរអចលនទ្រព្យប្រចាំឆ្នាំរបស់កម្ពុជា នឹងត្រូវរៀបចំឡើងនៅថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០នេះ នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញ ភោគិត្រា។ យើងនៅតែលើកទឹកចិត្តសាធារណជនទាំងអស់ ឲ្យបន្តដាក់បេក្ខភាពរបស់ខ្លួនអនឡាញ រហូតដល់ថ្ងៃទី២២ ខែឧសភា តាមរយៈ ៖ asiapropertyawards.com/nominations។

កាលបរិច្ឆេទសំខាន់ៗដែលបានកំណត់ឡើងវិញ សម្រាប់ពានរង្វាន់ Property Guru Cambodia Property គឺមានដូចខាងក្រោម៖

២២ ឧសភា ២០២០ ៖ បិទការទទួលបេក្ខភាព
២៩ ឧសភា ២០២០ ៖ បិទការបញ្ចូលបេក្ខភាព
៨ ដល់ ១៩ មថុនា ២០២០ ៖ ចុះត្រួតពិនិត្យទីតាំង
២៣ មិថុនា ២០២០ ៖ វិនិច្ឆ័យចុងក្រោយ
៧ សីហា ២០២០ ៖ រាត្រីសមោសរនិងពិធីប្រគល់ពានរង្វាន់នៅភ្នំពេញ កម្ពុជា
៤ ធ្នូ ២០២០ ៖ មហារាត្រីសមោសរចុងក្រោយនៅទីក្រុងបាងកក ប្រទេសថៃ

នឹងមានការអនុវត្តន៍ពិធីសារថែទាំសុខភាពយ៉ាងប្រុងប្រយ័ត្ននិងតឹងរឹងក្នុងសកម្មភាពនានានៅថ្ងៃប្រារព្ធពិធីរាត្រីសមោសរ។

បេក្ខភាពដែលមានស្រាប់ក៏នឹងត្រូវបានគេយកមកវិនិច្ឆ័យដូចធម្មតាផងដែរ ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យ ខណៈដែលកម្រិតចំនួនបេក្ខភាពអាចត្រូវបានគេបន្ថែមទៅតាមភាពចាំបាច់នៃទីផ្សារនីមួយៗ។

កាលបរិច្ឆេទរាត្រីសមោសរថ្មីនេះ យើងក៏ពន្យាសិទ្ធិក្នុងការតាំងឡូហ្គោរបស់អ្នកឈ្នះ និងបេក្ខភាពដែលទទួលបានការកោតសសើរច្រើន។

លោក Jules Kay នាយកគ្រប់គ្រងពានរង្វាន់ PropertyGuru Asia Property Awards នេះមានប្រសាសន៍ថា “ដោយសារសុវត្ថិភាពរបស់ភ្ញៀវយើងនៅតែជាអាទិភាពទីមួយ យើងចង់ធានាថាយើងរៀបចំព្រឹត្តិការណ៍យើងនេះ​ នៅពេលដែលបេក្ខជន និងអ្នកពាក់ព័ន្ធផ្សេងទៀតមានអារម្មណ៍ស្រួលចិត្ត និងត្រៀមខ្លួនរួចរាល់ដើម្បីប្រារព្ធអបអរសមិទ្ធផលរបស់ខ្លួនបានយ៉ាងពេញលេញ”។
សម្រាប់ព័ត៌មានបន្ថែម អ៊ីម៉េល awards@propertyguru.com ឬចូលទៅគេហទំព័រផ្លូវការAsiaPropertyAwards.com៕

RELATED ARTICLES