Tuesday, November 25, 2025
Homeព័ត៌មានជាតិជិះកង់៣ ទៅធ្វើរឿងបែបនេះ ផ្អើលប្រជាពលរដ្ឋទៅចោមរោមមើល

ជិះកង់៣ ទៅធ្វើរឿងបែបនេះ ផ្អើលប្រជាពលរដ្ឋទៅចោមរោមមើល

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានគេអះអាងថា បានធ្វើសកម្មភាពជិះម៉ូតូកង់បីរបស់ខ្លួនទៅដើរលួចកាត់ខ្សែភ្លើងរដ្ឋ ស្រាប់តែអកុសល បែរជាភ្លាត់ស្នៀតឆ្លងចរន្តឆក់បណ្តាលឱ្យស្លាប់នៅនឹងកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចការដ្ឋានឃ្លាំងចិន ជាប់ស្រះទឹកមួយកន្លែង ស្ថិតក្នុងក្រុម១៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

បុរសរងគ្រោះខាងលើ មានឈ្មោះម៉េង ចាន់ដូឡា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានលំនៅបច្ចុប្បន្នផ្ទះជួល ក្រោយរោងចក្រញ៉ូស៊ីន ស្ថិតក្នុងក្រុម១៨ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានប្រទះឃើញបុរសរងគ្រោះខាងលើ បានដេកស្លាប់ផ្កាប់មុខនៅក្រោមបង្គោលភ្លើង ស្ថិតនៅខាងមុខការដ្ឋានឃ្លាំងចិន១កន្លែង ដោយនៅលើបង្គោលភ្លើងគេឃើញប្រអប់ភ្លើងបានបើកចំហរ ចំណែកខ្សែភ្លើងខ្លះត្រូវបានកាត់រាយបាយទៀតផង ជាហេតុធ្វើឱ្យមានការសន្និដ្ឋានថា ជនរងគ្រោះបានជិះម៉ូតូកង់បីរបស់ខ្លួនមកឈប់នៅទីតាំងកើតហេតុ រួចព្យាយាមធ្វើសកមμភាពលួចកាត់ខ្សែភ្លើងរដ្ឋ តែអកុសល ភ្លាត់ស្នៀតក៏បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់បែបនេះតែម្តង។

បច្ចុប្បន្នសាកសព ត្រូវបានរក្សាទុកកនៅន្លែងកើតហេតុ រង់ចាំការពិនិត្យរបស់នគរបាលបច្ចេកទេស វិទ្យាសាស្ត្រ៕

RELATED ARTICLES