Tuesday, November 25, 2025
Homeព័ត៌មានជាតិប្រុស២នាក់ចេញទៅបាត់ នាងដើរកាត់វាលស្រែ យំស្រែកហៅគេឯងឲ្យជួយ

ប្រុស២នាក់ចេញទៅបាត់ នាងដើរកាត់វាលស្រែ យំស្រែកហៅគេឯងឲ្យជួយ

ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ត្រូវបានក្រុមចោរមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង គំរាមសម្លុតយកម៉ូតូហុងដាឌ្រីមសេ១២៥ មួយគ្រឿង បានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចខាងលិចវត្តកោះដូនសយ ចម្ងាយប្រហែល១១០០ម៉ែត្រ ក្នុងភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទិ៍។

បើតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះយ៉ាន មាសស្នេហ៏ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំពោះម៉ូតូដែលបាត់បង់ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខស្វាយរៀង 1O-7735។

យោងតាមនារីរងគ្រោះជាម្ចាស់ម៉ូតូ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ មួយគ្រឿង គោលបំណងទៅយកឪពុកដែលទៅចាប់ត្រីនៅក្នុងបឹងកោះដូនសយ តែម្នាក់ឯង ខណៈនោះស្រាប់តែមានជនសង្ស័យ២នាក់ មិនស្គាល់ បានជិះម៉ូតូមួយគ្រឿងមកឈប់ក្បែរ ហើយក៏បានធ្វើសកម្មភាពគំរាមសម្លុតរកវាយនាង ធ្វើឱ្យនាងភិតភ័យខ្លាំង ហើយជនសង្ស័យដណ្តើមយកម៉ូតូជិះគេចទៅទិសខាងកើតបាត់ទៅ ទើបនាងស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចតែម្តង។

វត្តកោះដូនសយ ស្ថិតនៅក្នុងឃុំច្រេស ស្រុកចន្ទ្រា កន្លែងកើតហេតុ មានព្រំប្រទល់ជាមួយស្រុកកំពង់រោទ៍។ ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ និងសាកសួរជនរងគ្រោះដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ មកផ្តន្ទាទោសបន្តតាមច្បាប់៕

RELATED ARTICLES