Tuesday, November 25, 2025
Homeព័ត៌មានជាតិម៉ែឪមិនហូបបាយទេ ទន្ទឹងចាំផ្លូវ... កូនស្រីថា ទៅផ្សារតែមួយភ្លែត

ម៉ែឪមិនហូបបាយទេ ទន្ទឹងចាំផ្លូវ… កូនស្រីថា ទៅផ្សារតែមួយភ្លែត

ខេត្តកំពត ៖ ស្ត្រីម្នាក់បានធ្វើដំណើរចេញពីផ្ទះ ប្រាប់ក្រុមគ្រួសារថាទៅផ្សារ ស្រាប់តែទៅបាត់រហូត មិនឃើញវិលត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភខំតាមស្វែងរកសព្វកន្លែងនៅតែគ្មានដំណឹងអ្វីសោះ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Nop Phearann ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ស្ត្រីដែលបាត់ខ្លួនខាងលើ បានបង្ហោះរូបថតបងស្រីចំនួន៦សន្លឹក រួមនឹងសំណេររៀបរាប់ថា “ដំណឹងស្វែងរកបងស្រី បងស្រីខ្ញុំរស់នៅស្រុកឈូក ខេត្តកំពត បានបាត់ខ្លួនកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ដោយគាត់បានទៅផ្សារឈូកដើម្បីទៅទិញអីវ៉ាន់ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ឃើញគាត់ទេ មិនដឹងមានរឿងអីកើតឡើងចំពោះគាត់អត់ទេ។

បងប្អូនទាំងអស់ជាទីគោរព បើបងប្អូន ពូមីង យាយតា បានឃើញរូបគាត់នេះ សូមមេត្តាផ្តល់ដំណឹងដល់ខ្ញុំផង។ លេខទូរស័ព្ទ ៖ ០១២ ៥៥១ ៤៤៦ និង០៨៨ ៦០៦ ៥៣ ៥៤។ តែបើមិនមានអ្វីកើតឡើងចំពោះបងទេ សូមបងមកផ្ទះវិញមក ម៉ែ និងពុក មិនហូបបាយ មិនដេក គិតតែពីយំរកកូន…”។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបន្តថា “សូមបងប្អូនដែលរស់នៅខេត្តកំពត និងកំពង់សោម ព្រមទាំងកោះកុង បើបានឃើញគាត់ សូមជួយផ្តល់ដំណឹង ឱ្យខ្ញុំផង ពីព្រោះកាលដែលគាត់ទៅផ្សារ គឺផ្សារឈូក នៅប៉ែកខាងលិច…”៕

RELATED ARTICLES