កាលពីពេលថ្មីនេះ ហាងលក់ទំនិញសម្រាប់កុមារ បេប៊ីអោតឡេត បានធ្វើការប្រកាសនូវប្រូម៉ូសិនធំពិសេសមិនធ្លាប់មាន សម្រាប់ដល់អតិថិដែលតែងគាំទ្របេប៊ីអោតឡេត កន្លងមក ដោយអតិថិជនគ្រាន់តែចំណាយប្រាក់អស់70ដុល្លារ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកសម្រាប់ធ្វើការចាប់រង្វាន់ផ្សងសំណាង ដែលរង្វាន់សរុប រួមមានដូចជា iPhone 11 Pro Max ចំនួន3គ្រឿង, ម៉ូតូ Honda Zoomer-X ចំនួន3គ្រឿង និងរង្វាន់ធំរថយន្ត Ford Eco Sport 2020 ចំនួន1គ្រឿង រួមទាំងរង្វាន់ផ្សេងៗជាច្រើនទៀត សរុប5ម៉ឺនដុល្លារ។
អ្វីដែលធ្វើឲ្យកម្មវិធីចាប់រង្វាន់ឆ្នាំនេះកាន់តែពិសេសជាងរាល់ដងនោះ គឺអតិថិជនមានឱកាសឈ្នះរង្វាន់ធំ គឺរថយន្ត Ford Eco Sport 2020 មួយគ្រឿងថ្មីសន្លាង ហើយកម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះតទៅ។
គួរបញ្ជាក់ផងដែរថា ហាងបេប៊ីអោតឡេត ជាហាងលក់ទំនិញសម្រាប់កុមារឈានមុខគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ2014មកម៉្លេះ ហើយសព្វថ្ងៃនេះ ហាងបេប៊ីអោតឡេត ត្រូវបានគេចាត់ទុកថាជាអ្នកជំនាញលក់រាយដែលគួរឱ្យទុកចិត្តបំផុតសម្រាប់ផលិតផលទារក កុមារ និងសម្រាប់អ្នកម្តាយផងដែរ។
ហាង បេប៊ីអោតឡេត មានសាខាចំនួន៣ ដោយមានទីតាំងស្ថិតនៅលើតំបន់សំខាន់ៗនៃរាជធានីភ្នំពេញ រួមមាន ដូចជាសាខាទួលគោក, សាខាកម្ពុជាក្រោម និងសាខាវិមានឯករាជ្យ។
បេប៊ីអោតឡេត ជ្រើសរើស Ford Eco Sport 2020 ជារង្វាន់ធំសម្រាប់ឆ្នាំនេះ គឺដើម្បីលើកទឹចិត្តដល់អតិថិជនបេប៊ីអោតឡេត ហើយម្យ៉ាងទៀតដោយសាររថយន្តនេះទទួលបានការពេញនិយមសម្រាប់អ្នកដែលមានសមាជិកគ្រួសារតិច ដោយផ្តល់ផាសុកភាព និងភាពងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ និងគ្រប់តម្រូវប្រចាំថ្ងៃរបស់យើង ដូចជាការប្រើប្រាស់នៅក្នុងទីក្រុង ឬការដើរកម្សាន្តតាមខេត្ត ចុងសប្ដាហ៍ ជាដើម។
ថ្វិត្បិត Ford Ecosport ជារថយន្ត SUV ធន់តូច តែមានបំពាក់បច្ចេកវិទ្យាទំនើប និងមានសុវត្ថិភាពខ្ពស់មិនចាញ់រថយន្ត SUV ធន់កណ្ដាលនោះទ។
ក្រៅពីនេះ យើងក៏មានដាក់តាំងរថយន្ត Ford Eco Sport ដែលត្រៀមចាប់រង្វាន់នៅខាងមុខហាងប៊ីអោតឡេត ផងដែរ។ ដូច្នេះសម្រាប់អ្នកដែលមានបំណងចង់ទស្សនារថយន្តផ្ទាល់ អាចអញ្ជើញទៅកាន់ហាងបេប៊ីអោតឡេត សាខាវិមានឯករាជ្យ៕
