ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស កាន់កាប់អាវុធដោយខុសច្បាប់ និងរក្សាទុកនូវសារធាតុញៀន (ប្រើអាវុធខ្លីបាញ់ខ្យល់ភ្ជង់គំរាមយកម៉ូតូ)។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នៅត្រង់ ចំណុចខាងមុខសាលា SOS តាមផ្លូវបេតុង ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ។

ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួននេះ រួមមាន ៖
១.ឈ្មោះ ណន មាស ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិស្រែជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។
២.ឈ្មោះរ៉ន ប្រុសនន់ ហៅ លន់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅ ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិអណ្តូង១ សង្កាត់គោ- រកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (មាន សារធាតុញៀន) និងបក្សពួកម្នាក់ទៀត រត់ គេចខ្លួនបាត់ ឈ្មោះម៉ាប់។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យខាងលើបានធ្វើសកម្មភាពប្រើកាំភ្លើងខ្លីបាញ់ខ្យល់ភ្ជង់គំរាមយកម៉ូតូពីជនរងគ្រោះឈ្មោះស៊ីម សារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

សមត្ថកិច្ចដដែលឱ្យដឹងដែរថា សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស-ក្រហម ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ 1D- 0821។

សម្ភារៈបន្សល់ទុកត្រូវរឹបអូសបានអាវុធខ្លីបាញ់ខ្យល់០១ដើម មានបង់ចំនួន១ ក្រាមសថ្លាចំនួន០២កូនថង់តូច ម៉ូតូ០១គ្រឿង ម៉ាកXT ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BB-4863 និងម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខសៀមរាប 1O-0967 (របស់ជនសង្ស័យ)។

ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងអនុវត្តបន្តនីតិវិធី៕