Tuesday, November 25, 2025
Homeព័ត៌មានជាតិព្រះរាជពិធីត្រិស្តសង្ក្រាន្តក្នុងព្រះបរមរាជវាំង ត្រូវបានផ្អាកបណ្តោះអាសន្ន

ព្រះរាជពិធីត្រិស្តសង្ក្រាន្តក្នុងព្រះបរមរាជវាំង ត្រូវបានផ្អាកបណ្តោះអាសន្ន

ព្រះរាជពិធីត្រិស្តសង្ក្រាន្ត ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅក្នុងព្រះបរមរាជវាំង ត្រូវបានប្រកាសផ្អាក ដើម្បីបង្ការជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលក្នុងប្រទេសកម្ពុជា។

នៅក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមបង្គំទូលថ្វាយ-ទូលថ្វាយ និងជំរាបជូនសម្តេចរាជវង្សានុវង្ស-រាជវង្សានុវង្ស និងមន្ត្រីរាជការបំរើការនៅព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងព្រះរាជខុទ្ទកាល័យសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះមេត្តា-មេត្តាជ្រាបថា ព្រះរាជពិធីត្រិស្តសង្ក្រាន្ត (ភាណយក្ស) ដែលនឹងប្រារព្ធនៅព្រះបរមរាជវាំង ចាប់ពីថ្ងៃសុក្រ ១២រោច ដល់ថ្ងៃចន្ទ ១៤រោច ខែផល្គុន ត្រូវនឹងថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២០ នឹងផ្អាកមិនមានការរៀបចំឡើយ។

ការផ្អាកនេះ ធ្វើឡើងក្រោយពេលដែលក្រសួងសុខាភិបាលបានចេញលិខិតបិទកម្មវិធីជួបជុំបែបសាសនានៅទូទាំងប្រទេសកម្ពុជា រហូតដល់ជំងឺកូវីដ-១៩ បានធូរស្រាល៕

RELATED ARTICLES