Tuesday, November 25, 2025
Homeព័ត៌មានជាតិក្រសួងការបរទេស ផ្ញើលិខិតទៅស្ថានទូតវៀតណាម បញ្ជាក់អំពីការបិទព្រំដែន

ក្រសួងការបរទេស ផ្ញើលិខិតទៅស្ថានទូតវៀតណាម បញ្ជាក់អំពីការបិទព្រំដែន

បន្ទាប់ពីមានបទបញ្ជាពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ចេញសេចក្តីប្រកាសព័ត៌មានហាមឃាត់មិនឲ្យប្រជាពលរដ្ឋវៀតណាម ចូលកាន់ប្រទេសកម្ពុជា និងមិនឲ្យប្រជាពលរដ្ឋកម្ពុជា ចេញទៅប្រទេសវៀតណាមនោះ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញលិខិតមួយច្បាប់ផ្ញើជូនស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា ដោយបញ្ជាក់អំពីការបិទព្រំដែនមួយរយៈ ដោយមិនអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរ ឆលងកាត់ឡើង។

ការមិនអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរ ឆ្លងកាត់ឡើង នឹងត្រូវអនុវត្តចាប់ពីវេលាម៉ោង២៣និង៥៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

គួរបញ្ជាក់ថា កាលពីថ្អៃម្សិលមិញ អាជ្ញាធរវៀតណាម បានបិទច្រកព្រំដែនដោយឯកតោភាគី ដោយមិនបានជូនដំណឹងដល់ប្រទសកម្ពុជា ជាមុននោះទេ។

ខាងក្រោមនេះជាលិខិតដែលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ផ្ញើជូនស្ថានទូតវៀតណាម ៖

RELATED ARTICLES