Tuesday, November 25, 2025
Homeព័ត៌មានជាតិវៀតណាម បិទព្រំដែនត្រពាំងផ្លុង... ជនជាតិខ្មែរ ចង់ចូល ត្រូវដាក់ដាច់ដោយឡែក ១៤ថ្ងៃ

វៀតណាម បិទព្រំដែនត្រពាំងផ្លុង… ជនជាតិខ្មែរ ចង់ចូល ត្រូវដាក់ដាច់ដោយឡែក ១៤ថ្ងៃ

អាជ្ញាធរប្រទេសវៀតណាមបានបិទច្រកព្រំដែនត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បណ្តើអាសន្ន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះទៅហើយ រាល់ទំនិញចេញចូលទាំអអស់ត្រូវរាំងស្ទះពេញព្រំដែន។

ការបិទព្រំដែននេះ បន្ទាប់ពីក្រសួងសុខាភិបាលប្រទេសកម្ពុជា រកឃើញជនជាតិខ្មែរឥស្លាម២នាក់ មានផ្ទុកមេរោគកូវីដ-១៩។

យ៉ាងណា នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ប្រាប់ថា រដ្ឋាភិបាលវៀតណាម បានសម្រេចបិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០  ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ហើយ រហូតមកដល់ពេលនេះ ពលរដ្ឋខ្មែរដែលនៅជាប់ព្រំដែនដែលចង់ចូលទៅវៀតណាម នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃសិន មុននឹងអនុញ្ញាតឱ្យចូល។

គួរបញ្ជាក់ថា ជនជាតិខ្មែរឥស្លាមចំនួន៧៩នាក់បានចេញពីប្រទេសកម្ពុជា ធ្វើដំណើរទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមពិធីសាសនានៅទីនោះ។

ក្រោយពេលពួកគេត្រឡប់ចូលក្នុងប្រទេសវិញ ក្រសួងសុខាភិបាល បានរកឃើញមនុស្ស១៧នាក់បានផ្ទុកមេរោគកូវីដ-១៩ ក្នុងនោះក្នុងខេត្តត្បូងឃ្មុំមាន២នាក់៕

RELATED ARTICLES