Tuesday, November 25, 2025
Homeព័ត៌មានជាតិនាវិក បុគ្គលិក និងភ្ញៀវទេសចរណ៍ទាំង២០០នាក់ លើនាវា៥គ្រឿង មិនមានផ្ទុកកូវីដ-១៩ នោះទេ

នាវិក បុគ្គលិក និងភ្ញៀវទេសចរណ៍ទាំង២០០នាក់ លើនាវា៥គ្រឿង មិនមានផ្ទុកកូវីដ-១៩ នោះទេ

នាវាទេសចរណ៍៥គ្រឿងដែលបានចូលមកដល់ដែនដីប្រទេសកម្ពុជា និងបានចូលចតនៅកំពង់ផែភ្នំពេញ ហើយត្រូវបានក្រុមការងារជំនាញចត្តាឡីស័កនៃក្រសួងសុខាភិបាល ធ្វើតេស្តសុខភាពពិនិត្យទាំងនាវិក បុគ្គលិក និងភ្ញៀវទេសចរណ៍ទាំង២០០នាក់ គឺមានកម្តៅធម្មតាតែប៉ុណ្ណោះ មិនមានឆ្លងវីរុសកូវីត-១៩ឡើយ។

ចំណែនៅវេលាម៉ោងជិត៩ព្រឹកនេះ ភ្ញៀវទេសចរណ៍ប្រទេសន័រវេស ចំនួន៣៤នាក់ នឹងធ្វើដំណើរចេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបន្តដំណើរចេញទៅប្រទេសកំណើតពួកគេវិញ តាមជើងហោះប្រទេសថៃ។

លោកផាន សុបិន្ត បានលើកឡើងថា ចំពោះថ្លៃសំបុត្រសម្រាប់ការចេញដំណើររបស់ភ្ញៀវទេសចរណ៍ទៅកាន់ប្រទេសកំណើតពួកគេវិញ គឺក្រុមហ៊ុនទេសចរណ៍ជាអ្នករ៉ាប់រង ព្រោះភ្ញៀវទេសចរណ៍ខកជើងយន្តហោះនៅប្រទេសវៀតណាម។

ដោយឡែក ភ្ញៀវទេសចរណ៍ដែលនៅសល់លើនាវាក៍និងចេញដំណើរទៅប្រទេសរៀងៗវិញដែរនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ ខាងមុខ។

គួរបញ្ជាក់ថា នាវាទេសចរណ៍៥គ្រឿង ដែលអាជ្ញាធរវៀតណាមមិនឲ្យចូលចតនោះទេ ដោយសារខ្លាចភ្ញៀវទេចរនៅលើនាវាទាំងនោះមានផ្ទុកកូវីដ-១៩។ ភ្លាមនោះ លោកផាន សុបិន បានផ្ញើសារសំណូមពរដល់សម្តេចហ៊ុន សែន ឲ្យជួយអន្តរាគមន៍។

បន្ទាប់មកសម្តេចហ៊ុន សែន បានបញ្ជាលោកស៊ុន ចាន់ថុល ឲ្យចេញអន្តរាគមន៍ដោះស្រាយ ហើយនាវាទេសចរណ៍ទាំង៥គ្រឿងនេះ បានចូលមកដល់ច្រកអន្តរជាតិក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល កាលពីម្សិលមិញនេះ៕

RELATED ARTICLES