Tuesday, November 25, 2025
Homeព័ត៌មានជាតិព្រឹកនេះ រកឃើញ២នាក់ថ្មីថែមទៀត ផ្ទុកកូវីដ-១៩ នៅកម្ពុជា សរុប៣៥នាក់

ព្រឹកនេះ រកឃើញ២នាក់ថ្មីថែមទៀត ផ្ទុកកូវីដ-១៩ នៅកម្ពុជា សរុប៣៥នាក់

កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងបានរកឃើញមនុស្ស៩នាក់ថ្មីទៀត បានឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីពួកគេបានវិលត្រឡប់ពីគោរពសាសនានៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

មនុស្សទាំង៩នាក់នេះ មានជនជាតិខ្មែរឥស្លាម៦នាក់ និងជនជាតិម៉ាឡេស៊ី៣នាក់ ដែលរស់នៅខេត្តផ្សេងៗគ្នា រួមមាន៖

១. នៅខេត្តសៀមរាប ១ករណី
បុរសជាជាតិខ្មែរឥស្លាម១នាក់ អាយុ៤០ឆ្នាំ រស់នៅភូមិតាកុង ឃុំសំបួរ ស្រុកសៀមរាប ដែលត្រូវដាក់សម្រាកឲ្យព្យាបាលក្នុងមន្ទីរពេទ្យខេត្តសៀមរាប។

២. នៅរាជធានីភ្នំពេញ ២ករណី
បុរសជាជាតិខ្មែរឥស្លាម ២នាក់ (ម្នាក់អាយុ២៧ឆ្នាំ និងម្នាក់ទៀតអាយុ៤០ឆ្នាំ) នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ  ដែលត្រូវដាក់សម្រាកឲ្យព្យាបាលក្នុងមន្ទីរពេទ្យខ្មែរ-សូវៀត។

៣. នៅកំពង់ឆ្នាំង ១ករណី
បុរសជាជាតិខ្មែរឥស្លាម១នាក់ អាយុ៣៦ឆ្នាំ រស់នៅភូមិគ្រួសារថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ដែលត្រូវដាក់សម្រាកឲ្យព្យាបាលក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

៤. នៅខេត្តកែប ៣ករណី
ជនជាតិម៉ាឡេស៊ី ចំនួន៣នាក់ (ម្នាក់អាយុ៥៨ឆ្នាំ ម្នាក់ទៀតអាយុ៦១ និងម្នាក់ទៀតអាយុ៦៦ឆ្នាំ) ពួកគេទាំង៣ស្ថិតក្នុងចំណោមជនជាតិម៉ាឡេស៊ី៥នាក់ ដែលត្រឡប់មកពីប្រទសម៉ាឡេស៊ី ប៉ុន្តែមាន២នាក់អវិជ្ជមានកូវីដ-១៩។ មកដល់ពេលនេះអ្នកទាំង៣ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកែប និង២នាក់ ដាក់ឲ្យនៅដាច់ដោយឡែកក្នុងព្រះវិហារខេត្តកែប ដើម្បីតាមដានសុខភាព១៤ថ្ងៃ។

៥. នៅខេត្តកោះកុង ១ករណី
បុរសជាជាតិខ្មែរឥស្លាម ១នាក់ អាយុ៥៧ឆ្នាំ នៅភូមិត្រើយកោះ ឃុំត្រើយកោះ ស្រុកដងទង់ ខេត្តកំពត (បច្ចុប្បន្នធ្វើការនៅខេត្តកោះកុង) ដែលត្រូវដាក់សម្រាកឲ្យព្យាបាលក្នុងមន្ទីរពេទ្យកោះកុង។

៦. នៅខេត្តត្បូងឃ្មុំ ១ករណី
បុរសជាជាតិខ្មែរឥស្លាម ១នាក់ អាយុ៥៣ឆ្នាំ នៅភូមិទ្រា២ ឃុំទ្រា ស្រុកក្រូចឆ្មារ ដែលត្រូវដាក់សម្រាកឲ្យព្យាបាលក្នុងមន្ទីរពេទ្យត្បូងឃ្មុំ (ពញ្ញាក្រែក)។

យ៉ាងណា មកដល់ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ អ្នកនាំពាក្យ និងរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានប្រាប់អ្នកសារព័ត៌មានថា បានរកឃើញជនជាតិម៉ាឡេស៊ីនៅខេត្តកែប មានផ្ទុកកូវីដ-១៩។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ ប្រទេសកម្ពុជា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ឡើងដល់៣៥នាក់ហើយ ដែលភាគច្រើនគឺកើតលើជនជាតិខ្មែរឥស្លាម៕

RELATED ARTICLES