Monday, November 24, 2025
Homeព័ត៌មានជាតិសហព័ន្ធវិនិយោគិនកម្ពុជា និងសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ប្រគល់ពានឆ្នើមដល់បុគ្គល៣រូប

សហព័ន្ធវិនិយោគិនកម្ពុជា និងសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ប្រគល់ពានឆ្នើមដល់បុគ្គល៣រូប

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៤  ខែមីនា ឆ្នាំ២០២០ សហព័ន្ធវិនិយោគិនកម្ពុជា និងសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ដែលមានលោកសមូហកបណ្ឌិត ឡី សុភាព ជាប្រធាន បានប្រគល់ពានឆ្នើមជូនដល់បុគ្គល៣រូប បន្ទាប់ពីស្ថាប័នថ្នាក់ជាតិមួយនេះកត់សម្គាល់ឃើញថា អ្នកទាំង៣ឆ្នើមធ្វើជំនួញស្របច្បាប់ និង ជាអាជីវកម្មដែលរាល់ផលិតផលត្រូវបានចុះបញ្ជីត្រឹមត្រូវនៅក្នុងស្ថាប័នរដ្ឋ ហើយជោគជ័យលើទីផ្សារ។

ពិធីប្រគល់ជូននេះត្រូវបានធ្វើឡើងក្នុងពិធីជប់លៀងខួបមួយឆ្នាំ របស់ក្រុមហ៊ុន NSZ World ដែលផ្គត់ផ្គង់ផលិតផលជំនួយសុខភាពនិងសម្រស់នៅកោះពេជ្រ ដែលមានអ្នកចូលរួមប្រមាណជា៣០០០នាក់។

លោកបណ្ឌិតសមូហកបណ្ឌិត ឡី សុភាព ថ្លែងបញ្ជាក់ថា បុគ្គល៣រូបដែលសហព័ន្ធរបស់លោកសម្រេចចិត្តប្រគល់ពាននេះ រួមមាន លោកលី ស៊ីនន្ទ ប្រធានក្រុមប្រឹក្សា និងជាអគ្គនាយកក្រុមហ៊ុន NSZ World, លោកហាន សីហា អគ្គនាយករងក្រុមហ៊ុន NSZ World និងលោកឌួង រ៉ែម ប្រធានគ្រប់គ្រង និងចាត់ចែង និងជានាយកប្រពន្ធ័បណ្ដុះបណ្ដាលក្រុមហ៊ុន NSZ World ដូចគ្នា ដោយសារតែបុគ្គលទាំង៣មានស្នាដៃច្រើនក្នុងរយៈពេលមួយឆ្នាំ ចាប់តាំងពីធ្វើចរាចរផលិតផលសុខភាពនៅកម្ពុជា។

លោកឡី សុភាព បន្តថា ពានគឺចេញដោយសហព័ន្ធផ្ទាល់ ដើម្បីបញ្ជាក់ថាក្រុមហ៊ុន ឬបុគ្គលណាដែលធ្វើមុខជំនួញនៅស្រុកខ្មែរ ហើយមានការចុះបញ្ជីត្រឹមត្រូវ និងមានការត្រួតពិនិត្យគុណភាពស្ដង់ដារច្បាស់លាស់។ លោកថានេះគឺជាប្រព័ន្ធថ្មីមួយ ដែលកម្ពុជាបង្កើតស្ដង់ដារក្នុងក្របខណ្ឌខ្លួនឯង តែក៏មានការទទួលស្គាល់ក្នុងលក្ខណ្ឌនៅខាងក្រៅប្រទេសផងដែរ។

លោកលី ស៊ីនន្ទ ប្រធានក្រុមហ៊ុន NSZ World បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលទទួលបានពានជាបុគ្គលឆ្នើមថ្នាក់ជាតិពីសហព័ន្ធវិនិយោគិនកម្ពុជា ខណៈដែលលោកប្រកាសថា រយៈពេល១ឆ្នាំ ចាប់តាំងពីនាំផលិតផលព្យាបាលសន្លាក់ និងសរសៃឈាម ហើយបានរួមចំណែកជួយផ្នែកសុខភាព និងសម្រស់មួយភាគធំនៅកម្ពុជា។

លោកបន្តថា ផលិតផលរបស់ខ្លួន មិនត្រឹមតែជោគជ័យក្នុងការវាយលុកទីផ្សារកម្ពុជា រហូតត្រូវបានសហព័ន្ធវិនិយោគិនកម្ពុជា ប្រគល់ពានជាបុគ្គលឆ្នើមជូនតែប៉ុណ្ណោះទេ សព្វថ្ងៃក៏ជោគជ័យណាស់ដែរនៅទីផ្សារក្រៅប្រទេស ក្នុងប្រទេសជិត១០ ដូចជា ថៃ ឡាវ និង កូរ៉េជាដើមផងដែរ។ អ៊ីចឹងហើយទើបក្នុងពិធីប្រគល់ពាននោះមានការចូលរួមពីតំណាងបរទេស បើទោះជាមានការភ័យបារម្ភពីការឆ្លងនៃជំងឺកូវីត១៩។ ក្នុងពិធីនោះក្រុមហ៊ុនក៏មានការបំពាក់ឈៀង និងប្រគល់ពានជូនដល់បុគ្គលិកឆ្នើមជាច្រើនរូបប្រចាំក្រុមហ៊ុនផងដែរ។

អ្នកនាងសំ ប៉ូលីដា តារាសិល្បៈមួយរូបដែលជាអតិថិជន និងជាអ្នកចូលរួមអបអរ ថ្លែងថា ផលិតផល Q NANO X ស័ក្តិសមនឹងទទួលបានពានឆ្នើមហើយ ដោយសារតែអ្នកនាង គឺជាសាក្សីមួយក្នុងចំណោមអ្នកប្រើប្រាស់ ដែលមានអាការៈ បេះដូងធ្វើទុក្ខ និងដង្ហក់ ប៉ុន្តែក្រោយពេលបានប្រើ២ខ្លង ក៏មានអាការៈប្រសើរឡើង ខណៈពេលដែលពីមុនអ្នកនាងចូលពេទ្យស្ទើររាល់ថ្ងៃ និងប្រើផលិតផលណាក៏មិនត្រូវ។

អ្នកនាងបន្តថា ជម្ងឺសន្លាក់ និងប្រព័ន្ធឈាមដូងរបស់អ្នកនាង ខុសប្លែកគ្នាដូចមេឃនិងដី កាលពី២ខែមុន ដោយគ្រាន់តែលាបរឹតលើសរសៃជីពចរ មិនភ័យរឿងលេបប៉ះពាល់ដល់សុខភាព។ អ្នកនាងថា ខ្លួនកាន់តែសប្បាយចិត្តដែលបានរួមចំណែកបំផុសផលិតផលមានគុណប្រយោជន៍មួយនេះ ឲ្យបងប្អូនអ្នកមានជំងឺដូចអ្នកនាងបានដឹង និងបញ្ចៀសការចូលពេទ្យញឹកញាប់ ដែលចំណាយខ្ពស់៕

RELATED ARTICLES