Monday, November 24, 2025
Homeព័ត៌មានជាតិអាកាសចរស៊ីវិល ប្រកាសមិនឲ្យបណ្តាញដឹកជញ្ជូនរបស់ខ្លួន ដឹកជនជាតិ៥ប្រទេស ចូលមកកម្ពុជា

អាកាសចរស៊ីវិល ប្រកាសមិនឲ្យបណ្តាញដឹកជញ្ជូនរបស់ខ្លួន ដឹកជនជាតិ៥ប្រទេស ចូលមកកម្ពុជា

បន្ទាប់ពីក្រសួងសុខាភិបាល ដាក់បំរាមផ្អាកជាបណ្តោះអាសន្នមិនឲ្យជនជាតិបរទេស ចំនួន៥ប្រទេស ចូលមកកាន់ប្រទេសកម្ពុជា ចំនួន១ខែនោះ អាកាសចរស៊ីវិលកម្ពុជា បានប្រកាសដល់បណ្តាញដឹកជញ្ជូនរបស់ខ្លួនតាមអាកាសទាំង៤៤លើសាកលលោក មិនឲ្យដឹកជនជាតិទាំង៥ប្រទេសនោះមកកាន់កម្ពុជា ជាដាច់ខាត។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ដោយបានបញ្ជាក់ថា “ថ្មីៗនេះព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងកម្ពុជា។

ដូច្នេះក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលក្នុងប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ”៕

RELATED ARTICLES