Monday, November 24, 2025
Homeព័ត៌មានជាតិស្ត្រីនាំប្តីជនជាតិ ទៅពិនិត្យរកជំងឺកូវីត-១៩ លទ្ធផលគឺអវិជ្ជមាន

ស្ត្រីនាំប្តីជនជាតិ ទៅពិនិត្យរកជំងឺកូវីត-១៩ លទ្ធផលគឺអវិជ្ជមាន

ក្រោយពេលស្ត្រីម្នាក់បាននាំប្តីជនជាតិអូស្ត្រាលី ដែលមានអាការៈឈឺផ្តាសាយ ថប់ៗដង្ហើម សង្ស័យកើតជំងឺកូវីត-១៩ ក៏បានទៅមន្ទីរពេទ្យបង្អែកដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការពិនិត្យ តែត្រូវបដិសេធ ព្រោះមិនគ្រប់លក្ខខណ្ឌនោះ ហើយត្រូវបានស្ត្រីនោះ Live វីដេអូរិះគន់ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់មកប្រធានមន្ទីរបង្អែក បានចាត់ឲ្យមន្ត្រីចុះទៅដល់ផ្ទះស្ត្រីនោះដើម្បីយកសំណាកស្វាមីស្ត្រីនោះទៅពិនិត្យ ជាលទ្ធផលនៅថ្ងៃនេះ បុរសជាស្វាមីស្ត្រីនោះមិនមានផ្ទុកជំងឺកូវីត-១៩នោះទេ។

យោងតាមការបង្ហោះសាររមស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង​ បានឲ្យដឹងថា សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ករណី​ស្ត្រីមាន Account FB: Alena Alena ដែលបានសុំធ្វើតេស្ត​ COVID-19 ជូនប្តីរបស់គាត់ជាជនជាតិអូស្ត្រាលី​ ហើយគ្រូពេទ្យមិនបានធ្វើ ដោយមិនគ្រប់លក្ខខណ្ឌក្នុងការយកសំណាកនោះ​ បន្ទាប់មកនៅម៉ោងជិត៧យប់ ថ្ងៃទី១១​ មីនា​២០២០​ ថ្នាក់ដឹកនាំមន្ទីរ និងក្រុមឆ្លើយតបបន្ទាន់មន្ទីរបានចុះទៅដល់ផ្ទះ​ និងបានអនុញ្ញាតឱ្យយកសំណាកតាមការស្នើសុំម្តងទៀត​ ហើយពេលនេះ​យើងទទួលបានចម្លើយពីវិទ្យាស្ថានប៉ាំស្ទ័រកម្ពុជា គឺលទ្ធផលអវិជ្ជមាន គឺគ្មានមេរោគ COVID-19 នោះទេ។ គួរស្តាប់ការពន្យល់ណែនាំរបស់គ្រូពេទ្យឱ្យបានច្រើន”។

តាងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងមន្រ្តីសុខាភិបាលទាំងអស់ សូមចូលរួមអបអរនូវលទ្ធផលដ៍គាប់ប្រសើរនេះ និងសូមអំពាវនាវដល់សាធារណ:ជនទាំងអស់មេត្តាបន្តអនុវត្តវិធានការការពារជំងឺតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបញ្ជៀសបាននូវជំងឺឆ្លងនានា។ សូមសុខចម្រើន និងពរសព្វសាធុការជូនដល់ជនរួមជាតិប្រកបបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ថា មកដល់ថ្ងៃនេះ ប្រទេសកម្ពុជា មានអ្នកផ្ទុកជំងឺកូវីត-១៩ ចំនួន៥នាក់ហើយ រួមមាន ៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។

ដោយឡែក បុរសបរទេស២នាក់ទៀត ម្នាក់ជានជាតិអង់គ្លេស និងម្នាក់ទៀតជនជាតិចិន ដែលបានរកឃើញមានអាការៈក្តៅខ្លួន៣៨អង្សា ក្រសួងកំពុងរង់ចាំលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕

RELATED ARTICLES