Monday, November 24, 2025
Homeព័ត៌មានជាតិគាត់សើចហួសចិត្តដែរ ជាង១០ឆ្នាំ សមត្ថកិច្ចចាំមុខគាត់មិនភ្លេច

គាត់សើចហួសចិត្តដែរ ជាង១០ឆ្នាំ សមត្ថកិច្ចចាំមុខគាត់មិនភ្លេច

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីកាតុលាការ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាវាយទៅលើ គូទំនាស់បណ្តាលឱ្យរងរបួសធ្ងន់ រួចព្យាយាមរង់គេចខ្លួនចេញពីមូលដ្ឋានរស់នៅសម្ងំលាក់ខ្លួនអស់រយៈពេលជាង១៣ឆ្នាំ ទីបំផុតលបវិញចូលស្រុកវិញក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់។

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវលំ ស្ថិតក្នុងភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

ជនជាប់ចោទដែលត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីការតុលាការ មានឈ្មោះយា ឡង់ឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនជនជាប់ចោទខាងលើធ្វើឡើងតាមដីកាលេខ១២៨៨ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១០ ចេញដោយលោកអិន វ៉ានវិបុល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធករណីហិង្សាដោយចេតនាប្រព្រឹត្តនៅភូមិក្រពើហារ ឃុំព្រែកឬស្សី ស្រុកតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០០៧។

ក្រោយចាប់ឃាត់ខ្លួនបាន ជនជាប់ចោទខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES