ភ្នំពេញ ៖ នារីម្នាក់បន្ទាប់ពីបានផ្តិតមេដៃលែងលះប្តីផិតក្បត់ដែលលួចមានស្រីដល់ទៅ២នាក់ រួចមក នាងបានទម្លាយរឿងដ៏ឈឺចុកចាប់ពេញបេះដូងនេះ ដោយព្រមានទៅស្រីលួចប្តីគេទាំងនោះថា រង់ចាំទទួលបណ្តាសាហែលទឹកភ្នែកចុះ។

ស្ត្រីដែលទម្លាយរឿងប្តីលួចមានស្រី២នាក់នោះ ត្រូវបានគេស្គាល់ថា ឈ្មោះម៉ាក់អូនលីន អាយុជាង៣០ឆ្នាំ មានកូនស្រីម្នាក់។ ចំណែកបុរសជាប្តីមិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ គ្រាន់តែបង្ហើបថា ជាមន្ត្រីសុរិយោដីព្រែកព្នៅ។

ស្ត្រីជាប្រពន្ធខាងលើបានបង្ហោះរូបថតអនុស្សាវរីយ៍ពេលរៀបការជាមួយប្តី និងរូបស្នាមផ្តិតមេដៃលែងលះប្តីក្នុងគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ជាមួយសំណេរថា “Single MOM មានអីមិនល្អ លែងលះគ្នារួចរាល់ ពេលរៀបការមានញាតិមិត្តដឹងឮ អ៊ីចឹងពេលលែងគ្នាក៏ឱ្យញាតិមិត្តដឹងដូចគ្នា កុំឱ្យពិបាកឆ្ងល់និងសួរថា មូលហេតុអី។

សារជាតិជាមនុស្សមិនប្រាកដអ្នករៀនសូត្រមានកម្រិតវប្បធម៌ខ្ពស់ ចប់បរិញ្ញា មានការងារសុទ្ធតែមន្ត្រីសុរិយោដីព្រែកព្នៅ ដឹងខុសដឹងត្រូវចេះគិតវែងឆ្ងាយទេ ជាពិសេស ថ្លៃថ្នូរឬថោកទាប គឺស្ថិតលើទង្វើ។ ខ្ញុំអស់កម្មអស់ពៀរនឹងបុរសម្នាក់ហ្នឹងហើយ ជាពិសេសពួកមីនាងឯងទទួលយកថ្មបាក់ហ្នឹងទៅ”។

ស្ត្រីមេម៉ាយកូនមួយថ្មីៗក្តៅស្រួយ បានសរសេរបន្តថា “រៀបការបាន៥ខែ លួចលាក់មានស្រីរហូតដល់ឥឡូវ ស្រីទី១ លួចសហាយគ្នាឡើងជាង២ឆ្នាំ និងនាងឯងស្រីទី២ កុំឱ្យពិបាកលួចសហាយគ្នាឡើងជាង១ឆ្នាំ យកម៉ងទៅ ហើយចាំហែលទឹកភ្នែកនិងបណ្តាសាខ្ញុំនិងកូនខ្ញុំផង។

មីនាងឯងត្រូវចាំ ពួកខ្ញុំលំបាកណាស់ទម្រាំមានគ្រប់យ៉ាងដូចសព្វថ្ងៃ តស៊ូតាំងពីបាតដៃទទេទាំងទាក់ទងនិងរៀបការ គឺ១០ឆ្នាំ មានកូនជាសាច់ឈាមគេផង នៅតែប្រុសម្នាក់ហ្នឹងផិតក្បត់ អស់ពីស្រីមួយទៅស្រីមួយ ស៊ូចុះចោលកូននិងខ្ញុំ ទៅយកនាង អ៊ីចឹងចាំតែត្រៀមហែលទឹកភ្នែកនិងទទួលបាបកម្មដែលមីនាងឯងបានសាងទៅ។

ពិតជាគូដ៏ស័ក្តិសម កម្ររកបានប្រុសផិតក្បត់ គូនឹងស្រីឆ្ងាញ់ប្តីគេដូចនាងឯងចឹង។ ឱ្យមេដៃនាងឯងមួយ ហើយចាំទូលរែកបាបកម្មផងមីនាង បាបកម្មមានពិតគឺទាន់ហន់ណាស់ មិនចាំជាតិក្រោយទេ”។

ទោះជាយ៉ាងណា ជុំវិញការបកអាក្រាតចោទប្រកាន់ពីអំពើផិតរបស់ស្ត្រីជាអតីតប្រពន្ធខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីភាគីបុរសជាអតីតប្តីបានទេ កាលពីម្សិលមិញ តែយ៉ាងណា យើងរង់ចាំទទួលការបំភ្លឺពីភាគីពាក់ព័ន្ធជានិច្ច៕
ខៀវទុំ