ក្រុមជំនាញត្រួតពិនិត្យគុណភាពម្ហូបអាហាររបស់ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ត្រូវបានបណ្ដុះបណ្ដាលបច្ចេកទេសនៅមជ្ឈមណ្ឌលត្រួតពិនិត្យប្រមូលផ្ដុំគុណភាពដែលឧបត្ថម្ភដោយប្រទេសជប៉ុន និងបណ្ដុះបណ្ដាលបច្ចេកទេសលក្ខណៈស្តង់ដារ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន ហៅកាត់ថា (JICA) ទទួលស្គាល់ដោយក្រសួងកសិកម្ម ។ នេះបើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងផ្សារ។

តាមការលើកឡើងពីអ្នកគ្រប់គ្រងផ្សារ វត្តមាន “ផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា” ដែលត្រៀមបើកសម្ពោធនាពេលឆាប់ៗខាងមុខនេះ នឹងចូលរួមចំណែកជួយជ្រោមជ្រែងកសិករ និងស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល។

ផ្សាររបស់លោកឧកញ៉ាវ័យក្មេងកំពុងមានប្រជាប្រិយភាពនេះ ក្រុមហ៊ុនបានប្រមូលទិញកសិផលពីកសិករដែលបច្ចុប្បន្នបានចងក្រង និងប្រមូលទិញជាមួយកសិករសរុប មានរហូតដល់ទៅ១៨ខេត្តឯណោះ សម្រាប់យកមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

អ្វីដែលជាទំនុកចិត្តនោះ កសិផលទាំងអស់ត្រូវបានតាមដានត្រួតពិនិត្យតាំងពីកន្លែងដាំដុះរហូតដល់កន្លែងវេចខ្ចប់តែម្ដង ក្នុងនោះដែរកសិករទាំងអស់ត្រូវបានចុះកិច្ចសន្យា និងកុងត្រាស្របតាមគោលការណ៍ដាំដុះតាមគោលការណ៍ធម្មជាតិ។ ដើម្បីជួយដល់កសិករ ក្រុមហ៊ុនបានបញ្ជូនធនធានមនុស្សគ្រប់ជំនាញចុះពន្យល់និងណែនាំក្នុងការដាំដុះតាមគោលការណ៍ធម្មជាតិ ដោយមិនប្រើប្រាស់សារធាតុគីមី។

ជាមួយនឹងការប្រមូលទិញនេះផងដែរ ប្រសិនបើកសិករណាមួយមានគំនិតបន្លំល្មើសនឹងលក្ខន្តិកៈប្រើប្រាស់សារធាតុគីមី នឹងត្រូវទទួលការផាកពិន័យជាទឹកប្រាក់ ហើយបញ្ឈប់ការទទួលទិញពីក្រុមហ៊ុនរយៈពេលមួយឆ្នាំ។

“ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា” ត្រូវផ្សព្វផ្សាយព័ត៌មានជាសាធារណៈជៀសវាងកសិករផ្សេងយកគំរូតាម។ តាមផែនការផ្សារដែលប្រមូលទិញតែផលិតផលធម្មជាតិរបស់កសិករខ្មែរនេះ ដែលមហាជនគាំទ្រជាខ្លាំង ព្រោះវាចំណែកធំមួយជួយដល់កសិករខ្មែរ ឲ្យមានទីផ្សារគ្រោងដាក់ដំណើរការសាកល្បងនៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ ដែលតាំងផ្សារគឺកណ្ដាលផ្សារទំនើបអូឡាំព្យ៉ា (Olympia) តែម្ដង ហើយគ្រោងនិងពង្រីករហូតដល់ទៅ២៥០សាខាទូទាំងប្រទេសឯណោះ ដែលជំហានដំបូង គឺសម្រុកធ្វើនៅភ្នំពេញ និងខេត្តសៀមរាប ក្នុងនោះស្ទើរគ្រប់បុរី ក៏ដូចជា ទីប្រជុំជនធំៗ នឹងមានវត្តមាន “ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រប់ទីកន្លែង ។

ដើម្បីឲ្យកាន់តែមានភាពងាយស្រួលនឹងទំនើបនោះ ខាងក្រុមហ៊ុនបានរៀបចំការកុម្មង់ទិញតាមអនឡាញ ឬបញ្ជាទិញតាមទូរស័ព្ទដៃ កុម្មង់តាមទំនិញដែលលោកអ្នកត្រូវការ ត្រឹមតែ២០នាទី បន្លែផ្លែឈើ ឬ ត្រីសាច់ដែលអតិថិជនកម្មង់នោះ នឹងដឹកជូនផល់ផ្ទះលោកអ្នកតែម្ដង៕

