Monday, November 24, 2025
Homeព័ត៌មានជាតិក្រុមចោរមិនលើកលែង សូម្បីតែកន្លែងចង្ក្រានបាយ

ក្រុមចោរមិនលើកលែង សូម្បីតែកន្លែងចង្ក្រានបាយ

ខេត្តបាត់ដំបង ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានក្រុមចោរគាស់ចូលកកាយពេញបន្ទប់ សូម្បីតែចង្ក្រានបាយ ប៉ុន្តែមិនបានធ្វើឲ្យបាត់បង់អ្វីនោះទេ លុះពេលម្ចាស់ផ្ទះត្រឡប់មកពីផ្សារវិញ ក៏បានមកបើកទ្វារឃើញទ្រព្យសម្បត្តិរាយប៉ាយ ក៏បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្ទះរងគ្រោះ ក្នុងភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះសំ សង់ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ដែលនៅចុងភូមិឆ្ងាយដាច់ស្រយាលពីគេ។ មុនពេលកើតហេតុ ក្រុមចោតមិនដឹងថាមានគ្នាប៉ុន្មាននាក់នោះទេ បានចូលគាស់ផ្តាច់ទ្វាររើកកាយផ្ទស្ត្រីរងគ្រោះ ខណៈដែលម្ចាស់ចេញទៅផ្សារដំណាក់ស្តៅ។

លុះនៅម៉ោងប្រហែល១០ព្រឹក ម្ចាស់ផ្ទះបានវិលត្រឡប់មកពីផ្សារវិញ ក៏បានបើកទ្វារឃើញទ្រព្យសម្បត្តិរាយប៉ាយ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង ។

ដោយឡែក បើតាមស្ត្រីរងគ្រោះជាម្ចាស់ផ្ទះខាងលើ បានប្រាប់ថា មុនពេលកើតហេតុ រូបគាត់បានចេញទៅផ្សារទិញម្ហូបអាហារ។ លុះពេលត្រឡប់មកវិញ ក៏ឃើញទ្រព្យសម្បត្តិត្រូវចោររើកកាយខ្ទេចខ្ទី គ្មានសល់កន្លែងណាទេ រួមទាំងកន្លែងចង្ក្រានបាយ ប៉ុន្តែមិនមានបាត់បង់អ្វីទេ។

ស្ត្រីរងគ្រោះបន្ថែមថា ពេលឃើញបែបនេះ រូបគាត់មានការតក់ស្លុតយ៉ាងខ្លាំង ហើយក៏បានសំណូមពរដល់កម្លាំងសមត្ថកិច្ចជួយស្វែងរកមុខក្រុមចោរមកផ្តន្ទាទោសតាមច្បាប់។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានខ្នះខ្នែងស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យ៕

RELATED ARTICLES