Monday, November 24, 2025
Homeព័ត៌មានជាតិជាងផ្សារដែក គ្រាន់តែឃើញសមត្ថកិច្ចផ្តួលម៉ូតូរត់ តាមពិត...

ជាងផ្សារដែក គ្រាន់តែឃើញសមត្ថកិច្ចផ្តួលម៉ូតូរត់ តាមពិត…

ភ្នំពេញៈ បុរសម្នាក់កំពុងជិះម៉ូតូ គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចហៅត្រួតពិនិត្យ ស្រាប់តែផ្តួលចោលរត់ផាសក្រញាំ ភ្លាមនោះស្រាប់តែសមត្ថកិច្ចដេញតាមចាប់ឆែកឆេរឃើញថ្នាំញៀនជាប់នឹងខ្លួន រួចក៏នាំទៅប៉ុស្តិ៍តែម្តង។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវសហពន្ធ័រុស្ស៊ី ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះវ៉ាត វឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

សមត្ថកចិ្ចបានបន្តថា មុនពេលឃាត់ខ្លួន ជនសង្ស័យរូបនេះបានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុគីឡែត ពណ៌ស ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចដែលសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យ ខាងត្បូងស្ពានអាកាសផ្សារដីហុយ ស្រាប់តែជនសង្ស័យបានផ្តួលម៉ូតូរត់ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានដេញក្របួចបាន ឆែកឆេររកឃើញក្រាមសថ្លា០៤កញ្ចប់ធំ រួចនាំមកកាន់ប៉ុស្តិ៍នគរបាលអូរបែកក្អម ដើម្បីសួរនាំ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

RELATED ARTICLES