Monday, November 24, 2025
Homeព័ត៌មានជាតិផឹកស៊ីសប្បាយក្អាកក្អាយ លើគំនរទុក្ខគេ ៩ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

ផឹកស៊ីសប្បាយក្អាកក្អាយ លើគំនរទុក្ខគេ ៩ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្តាល ៖ ជនសង្ស័យជាមុខសញ្ញាលួចគាស់ផ្ទះយ៉ាងសកម្មម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាលនៃអធិការដ្ឋានក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបាននៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋយកលុយអស់ជាង៣០០០ដុល្លារអាមេរិក កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទី ស្ថិតក្នុងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន មានឈ្មោះភឹម គីណាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរដើររើសអេតចាយ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

ចំណែកជនរងគ្រោះឈ្មោះផាន់ នី ភេទប្រុស អាយុ៤៨ឆ្នាំ មានលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរគ្រូបង្រៀន។

ដោយឡែក វត្ថុតាងចាប់យកមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមធុនសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ ខ្មៅ ពាក់ស្លាកលេខតាកែវ ១V-៨៩១៣ និងបាត់បង់លុយដុល្លារចំនួន៣៣០០ដុល្លារ និងលុយរៀលចំនួន២០ម៉ឺនរៀល។

ប្រភពដដែលឱ្យដឹងបន្តថា នៅថ្ងៃកើតហេតុ  ជនរងគ្រោះនិងក្រុមគ្រួសារបាននាំគ្នាចេញពីផ្ទះទៅប្រកបរបររកស៊ីរៀងខ្លួនអស់ ដោយបានចាក់សោផ្ទះយ៉ាងត្រឹមត្រូវផងដែរ។ លុះ មកដល់វេលាកើតហេតុខាងលើ ពេលនាំគ្នាត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញមានស្នាមគាស់ចម្រឹងបង្អួច និងទូឈើ ព្រមទាំងបាត់បង់ដូចបានរៀបរាប់ខាងលើ។

ភ្លាមនោះ ជនរង-គ្រោះក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ប៉ុស្តិ៍ស្វាយរលំ អន្តរាគមន៍ស្រាវជ្រាវតាមរកតែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឃាត់ខ្លួនជនសង្ស័យបាននៅ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ផ្ទះរបស់ជនរងគ្រោះលួចយកលុយប្រាកដមែន។ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការ តាមច្បាប់៕

RELATED ARTICLES