Monday, November 24, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចឃាត់ខ្លួនសួរ គាត់ឆ្លើយថា "ទុកសម្រាប់ខ្លួន​ឯងផង និងក្មេងៗ"

សមត្ថកិច្ចឃាត់ខ្លួនសួរ គាត់ឆ្លើយថា “ទុកសម្រាប់ខ្លួន​ឯងផង និងក្មេងៗ”

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ដែលមានវ័យចាស់ណាស់ទៅហើយ មិនគិតទៅរកធម៌អាថ៌ បែរជាមកវក់ជក់និងចែកចាយគ្រឿងញៀន រហូតសមត្ថកិច្ចចាប់ឃាត់ខ្លួនវ៉ៃខ្នោះ ដកហូតវត្ថុតាងមួយចំនួនយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមតំបន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកថ្មពួក។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករមៀត បានចេញល្បាតនៅចំណុចមាត់ស្រះជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ហើយក៏បានប្រទះឃើញ ឈ្មោះម៉ាង គុយ ភេទប្រុស អាយុ៦០ ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កំពុងលក់គ្រឿងញៀន។

ពេលនោះ កម្លាំងនគរបាលបានឃាត់និងឆែកឆេរលើខ្លួន រកឃើញម្សៅក្រាមសថ្លាចំនួន៤ថង់តូច នៅក្នុងហោប៉ៅខោខាងស្តាំ២ថង់តូច និងក្នុងកញ្ចប់បារីដាក់ហោប៉ៅអាវខាងឆ្វេង ចំនួន២ថង់តូច ដែកកេះ១ ទូរស័ព្ទ១ គ្រឿង ក៏ឃាត់ខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានទិញថ្នាំញៀននេះដើម្បីយកមកទុកជក់និងទុកលក់បន្តឱ្យក្មេងជក់ផងដែរ នៅតាមព្រំដែននេះ។

ដោយផ្អែកលើចម្លើយសារភាព និងការរកឃើញវត្ថុតាងថ្នាំញៀនជាក់ស្តែងនៅនឹងខ្លួន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES