Monday, November 24, 2025
Homeព័ត៌មានជាតិគាត់ត្រូវគេបញ្ឈប់ពីការងារហើយ ដោយសាររូប១សន្លឹកនេះ

គាត់ត្រូវគេបញ្ឈប់ពីការងារហើយ ដោយសាររូប១សន្លឹកនេះ

ភ្នំពេញ ៖ បុរសជាអ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើររបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈម្នាក់ ដែលបានឈរជំទែងបត់ជើងតូច (នោម) ដាក់កង់រថយន្តក្រុងនៅកណ្តាលទ្រូងផ្លូវសាធារណៈ រហូតត្រូវបានប្រជាពលរដ្ឋអ្នកដំណើរប្រទះឃើញថតរូបបង្ហោះចែកចាយ ធ្វើឱ្យផ្ទុះការរិះគន់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានសាមីអង្គភាពរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ សម្រេចបញ្ឈប់បុគ្គលរូបនោះពីការងារហើយ។

យោងតាមសេចក្តីប្រកាសព័ត៌របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈបានបញ្ជាក់ថា បុគ្គលិកជាអ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរ ឈ្មោះចេង ចិត្រា ដែលបានធ្វើការបន្ទោបង់ទឹកនោមដាក់កង់រថយន្តក្រុងនៅតាមទីសាធារណៈ ត្រូវបានអង្គភាពសម្រេចបញ្ឈប់ពីការងារ។

ខណៈ ដែលពិនិត្យឃើញថាទង្វើនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាពបម្រើសេវាដឹកជញ្ជួនសាធារណៈ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សុជីវធម៌ អនាម័យ សណ្ឋាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញផងដែរ។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ លេខ០០៤៧ សបព.រដស ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនសារធារណជនមេត្តាជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មាននិងរូបភាពបុគ្គលិកឈ្មោះចេង ចិត្រា ភេទប្រុស បើកបររថយន្តក្រុងស្លាកលេខ ៖ ៣-០១៩៧ ធ្វើការបន្ទោរបង់ទឹកនោមដាក់កង់រថយន្តក្រុងនៅទីសាធារណៈ ស្ថិតនៅចំណុចប្រសព្វផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១២៖០០នាទីនោះ។

រដ្ឋាករពិនិត្យឃើញថា ទង្វើនេះបានធ្វើឱ្យប៉ះពាល់កិត្តិយសអង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ពិសេសបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សុជីវធម៌ អនាម័យ សណ្ឋាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានចាត់វិធានការបញ្ឈប់បុគ្គលិកបើកបររូបនេះពីរដ្ឋាករចាប់ពីពេលនេះតទៅ…។

ដោយឡែក មហាជន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក លើកជាចម្ងល់ថា គ្រាន់តែអប់រំ និងឲ្យគាត់ធ្វើកិច្ចសន្យាសិនទៅ ចាំបាច់អីដល់ថ្នាក់ត្រូវបញ្ឈប់ការងារគាត់ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់គាត់និងក្រុមគ្រួសារ។

ពួកគាត់ក៏បានលើកឡើងថា តាមផ្លូវសាធារណៈមួយចំនួន ក៏មានអ្នកខ្លះបន្ទោរបង់ពាសវាលពាសកាល ជះក្លិនមិនល្អដល់អ្នកធ្វើដំណើរ និងបាត់បង់សោភ័ណភាពទីក្រុងផងដែរ៕

RELATED ARTICLES