Monday, November 24, 2025
Homeព័ត៌មានជាតិម្ចាស់ហាង "អេន ណា" យំលែងចេញ អស់២០០គ្រឿង ជិត៥មុឺនដុល្លារ

ម្ចាស់ហាង “អេន ណា” យំលែងចេញ អស់២០០គ្រឿង ជិត៥មុឺនដុល្លារ

ខេត្តកំពង់ចាម ៖ អាជីវករលក់ទូរស័ព្ទយីហោ អេន ណា ដែលរងគ្រោះក្នុងអំពើចោរកម្ម បានបង្ហាញក្តីឈឺចាប់ក្រោយពេលបាត់បង់អស់ក្នុងហាងមានតម្លៃរហូតរាប់ម៉ឺនដុល្លារ ដោយត្រូវចោរចូលតាមដំបូលផ្ទះលួចយកទៅបាត់ ខណៈសមត្ថកិច្ចបានត្រឹមធ្វើកំណត់ហេតុ ឯការស្វែងរកអត្តសញ្ញាណជនសង្ស័យងងឹតដូចយប់ គ្មានសង្ឃឹមនឹងរកឃើញ។

ទីតាំងកើតហេតុដែលរងគ្រោះក្នុងអំពើចោរកម្មខាងលើនេះ គឺស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុង-ខេត្តកំពង់ចាម ខាងក្រោយហាងបាយតាម៉ាប់ (ហាវអាន) និងមានម្ចាស់ឈ្មោះខេង ចិន្តា ភេទស្រី អាយុ៣៣ឆ្នាំ។

បើតាមប្រភពពីស្ត្រីរងគ្រោះ បានឱ្យដឹងថា ករណីចោរគាស់ដំបូលចូលក្នុងហាងលួចទូរស័ព្ទអស់គ្មានសល់នេះ គឺកើតឡើងនៅចន្លោះពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បង្កឡើងដោយជនមិនស្គាល់មុខបានធ្វើសកម្មភាពគាស់ក្បឿងដំបូលផ្ទះលក់ទូរស័ព្ទ យីហោ អេន ណា ធ្វើឱ្យសម្ភារៈបាត់បង់ទូរស័ព្ទចម្រុះមាន Vivid, Oppo, iPhone និង Samsung សរុបប្រមាណជា២០០គ្រឿង ដែលបើគិតជាទឹកប្រាក់ជិត៥ម៉ឺនដុល្លារ។

ក្រោយពេលធ្វើសកម្មរួច ជនសង្ស័យគេចខ្លួនបាត់ដោយសុវត្ថិភាព ទើបទៅប្តឹងសមត្ថកិច្ចចុះពិនិត្យ។

បច្ចុប្បន្នសំណុំរឿងនៃករណីចោរគាស់ទម្លុះទម្លាយដំបូលចូលលួចនេះ កំពុងត្រូវបានអង្គភាពកងរាជអាវុធហត្ថក្រុងកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ ឡេង សុខា អង្កេតនិងស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES