Monday, November 24, 2025
Homeព័ត៌មានជាតិអភិបាលខេត្ត​បន្ទាយមានជ័យ​ ចុះ​​ពិនិត្យទីតាំងសួន​​បន្លែ​ធម្មជាតិ​មិន​ប្រើ​ជាតិ​គីមី សរសើរ​ឧកញ៉ាឡេង ណាវ៉ាត្រា មិនដាច់ពីមាត់

អភិបាលខេត្ត​បន្ទាយមានជ័យ​ ចុះ​​ពិនិត្យទីតាំងសួន​​បន្លែ​ធម្មជាតិ​មិន​ប្រើ​ជាតិ​គីមី សរសើរ​ឧកញ៉ាឡេង ណាវ៉ាត្រា មិនដាច់ពីមាត់

ឯកឧត្ដមអ៊ុំ រា​ត្រី អភិបាល​​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ផ្ទាល់​ពិនិត្យ​ដោយ​មើល​​ទីតាំងសួន​​បន្លែ​ធម្មជាតិ​​ដោយ​មិន​ប្រើ​ជាតិ​គីមី​របស់លោកឧកញ៉ាឡេង ណាវ៉ាត្រា និង​បាន​សរសើ​ពេញ​ៗ​មាត់ ចេះ​ដាំ​បន្លែ​ធម្មជាតិ​បាន​ផល​ល្អ។ ការ​សរសើរ​នេះ គ្រា​ដែលឯកឧត្ដម បានចូល​រួម​បើក​សម្ពោធ​គម្រោង​រថយន្ត​ក្រុង​ពី​ស្រុកម៉ាឡៃទៅប៉ោយប៉ែត កាល​ពី​ចុង​សប្ដាហ៍​​កន្លង​ទៅ។

បន្ទាប់​ពី​ធ្វើ​ពិធី​កាត់​​ខ្សែបូ និងជិះ​រថយន្ត​​ក្រុង​សាក​ល្បង ដែល​ជា​ជំនួយរបស់​ក្រុមហ៊ុន “ឆាយណា​ប៉ោយប៉ែត ​ស៊ែតថឺឡាយ ស៊ីធី” ​មាន​លោក​ឧកញ៉ាឡេង ណាវ៉ាត្រា ជា​​ម្ចាស់​ភាគ​ហ៊ុន​​​​ធំមួយ​ ឯកឧត្ដម អ៊ុំ រា​ត្រី ត្រូវ​បាន​អញ្ជើញ​ទស្សនា​សួ​នច្បារលើ​ផ្លូវ​មេ ខ្នាត​យក្ស ដែល​មាន​ដាំ​បន្លែ​ជា​ច្រើន​មុខ។

ជា​មួយ​គ្នា​នោះ ឯកឧត្ដមអ៊ុំ រា​ត្រី ព្រម​ទាំង​មន្ត្រី​ថ្នាក់​ដឹក​នាំ​ខេត្តជា​ច្រើន​រូប​ទៀត បាន​សម្ដែង​ការ​សប្បាយ​ជា​ខ្លាំង​នៅ​ពេលដែល​បាន​ឃើញបន្លែ​ផ្លែ​ឈើ ក៏​ដូច​ជា ត្រី​សាច់ ដែល​មាន​លើ​ទីតាំង​វិនិយោគ​​ទីក្រុងរណប​ថ្មីខ្នាត​យក្ស​មួយ​នេះ។

មន្ត្រី​ទាំង​អស់​​ដែល​បាន​ទៅ​ទស្សនា​សួន​បន្លែ​នោះ ពេល​ឃើញ​បន្លែ​ផ្លែ​ឈើធម្មជាតិ​​​ទ្រាំ​មិន​បាន​ឡើយ ម្នាក់ៗបាន​ចុះ​បេះ​យក​ទៅ​ផ្ទះ ក៏​ដូច​ជាទុក​​ផ្ញើបង​ប្អូន​មិត្តភក្តិ ក្នុង​នោះ​ដែរពួក​គាត់​បាន​សរសើរ​ថា ដី​ទីនោះ​មាន​ជី​ជាតិ ក៏​ដូច​ជាសរសើរ​លោក​ឧកញ៉ានៅ​ចំពោះ​មុខ​តែ​ម្ដងលើ​ការ​ចេះ​កែ​ឆ្នៃដាំ​បន្លែ​ផ្លែ​ឈើ​ជា​ច្រើន​មុខបែប​ធម្មជាតិ​បែប​នេះ។

នៅ​លើសួន​ច្បារលើ​ផ្លូវ​មេខ្នាត​យក្ស ​ដែល​គ្រប​ដណ្ដប់ផ្ទៃដីជា​ង១០០០​ហិកតាររបស់ “ឆាយណា ​ប៉ោយប៉ែត ​ស៊ែតថឺឡាយ ស៊ីធី” មាន​ដាំ ដូច​ជា ត្រប់ ប៉េងប៉ោះ ត្រឡាច ល្ពៅ ថែថៅ ត្រកួន ស្ពៃ ដើម​ល្មើរ និងបន្លែ សម្រាប់​ប្រជាពលរដ្ឋ​ហូប​ជា​ច្រើន​មុខ​ទៀត។

ក្រៅ​ពី​នោះ លើ​ផ្លូវត្រូវ​បាន​ក្រុមហ៊ុនរៀប​ចំ​​ឲ្យ​មាន​ភ្លៀង​ពិណ ព្រម​​ទាំងមាន​ហ្វាយហ្វាយថែម​ទៀត​ផង ដោយ​ទី​នោះ បច្ចុប្បន្ន​គឺ​ជារមណីយដ្ឋាន​ថ្មី​មួយសម្រាប់​ប្រជាពលរដ្ឋ​ទៅទស្សនាជា​រៀង​រាល់​ថ្ងៃ។

តាម​ការ​បញ្ជាក់ពី​លោកឧកញ៉ាឡេង ណ៉ាវ៉ាត្រា ការ​ដាំ​បន្លែ​ផ្លែ​ឈើ​នោះ គឺ​​លោក​បាន​ជួល​អ្នក​ជំនាញ​​ខាង​កសិកម្ម​មក​ដាំ ហើយ​ការ​ដាំ​​នោះ​ទៀត​សោត គឺ​គ្រាន់​តែ​ជា​ការ​ធ្វើ​​​ពិសោធលើ​ដីតំបន់​នោះ​ដាំ​ទៅ​ទទួល​ផល​បែប​ណា​ប៉ុណ្ណោះ ។ ក្រោយ​ពីការ​ធ្វើ​តេស្តមក ​ឃើញ​ថា ទីតាំងនោះ គឺ​ជា​ដីដែល​មាន​ជីជាតិ​បំផុតដាំ​អ្វី​ក៏​កើត​ដែរ ដូច​នេះ គឺ​វា​ត្រូវ​នឹងគម្រោង​ដែល​លោកឧកញ៉ាគ្រោង​នឹង​បើក​ផ្សារ​ទំនើប​​លក់​តែ​កសិផល​ធម្មជាតិ របស់​​កសិករ​ខ្មែរ នា​ពេល​ខាង​មុខ​នេះ​តែ​ម្ដង។

តាម​ផែន​ការ “ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា” មាន​រហូត​ដល់​ទៅ​២៥០​សាខា​ទូទាំង​ប្រទេស​ឯណោះ ដែល​ជំហាន​ដំបូងគឺ​សម្រុក​ធ្វើ​នៅ​ភ្នំពេញ និងខេត្តសៀមរាប ក្នុង​នោះ​ស្ទើរ​គ្រប់បុរី ក៏​ដូច​ជា ទីប្រជុំជន​ធំៗ នឹង​មាន​វត្តមាន “ផ្សារ​កសិផល​ធម្មជាតិឡេង ណាវ៉ាត្រា” គ្រប់​ទីកន្លែង នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​​ពី​លោកឧកញ៉ា។

នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ២០ ២០ “ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រោង​នឹង​បើក​ដំណើរ​ការ​សាក​ល្បងដែល​តាំង​​ផ្សារ​គឺ​នៅ​កណ្ដាលផ្សារអូឡាំព្យ៉ា​ (Olympia) តែ​ម្ដង។ ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នឹង​ទំនើប​នោះ ខាង​ក្រុមហ៊ុន​​បាន​រៀប​ចំ​ការ​កម្មង់​ទិញតាម​​អន​ឡាញ ឬតាម​លេខ​ទូរស័ព្ទ ដោយ​គ្រាន់​តែលោក​អ្នក​ខល​មក ឬកុម្ម៉ង់​តាម App ត្រឹម​តែ​២០នាទី បន្លែ​ផ្លែ​ឈើ ឬត្រី​សាច់​ ដែលលោក​អ្នក​កុម្មង់​នោះនឹង​ដឹក​ជូន​ផល់​ផ្ទះ​លោក​អ្នក​តែ​ម្ដង៕

RELATED ARTICLES